ភ្នំពេញៈ ជាធម្មតាមានតារាស្រីជាច្រើន ដែលទើបតែចូលប្រឡូក ក្នុងវិស័យិល្បៈ ដោយអ្នកខ្លះ ចូលមិនទាន់បាន ប៉ុន្មានខែផង ក៏មានខាង Sponser ចាប់អារម្មណ៍ ទាក់ទងឲ្យទៅសម្តែង នៅក្រៅប្រទេសភ្លាម។ តែដោយឡែក សម្រាប់តារាចម្រៀងស្រីថ្មី ប្រចាំនៅផលិតកម្ម Diamond Music កញ្ញា រ៉េត រ៉ាដា ចូលសិល្បៈយូរឆ្នាំមកហើយ បែរជាមិនទាន់មាន ឱកាសចេញទៅសម្តែងនៅក្រៅប្រទេសនៅឡើយ បើទោះបីជារូបសម្រស់ និងទឹកដមសំឡេង របស់នាង ពីរោះរណ្ដំមិនចាញ់តារាដទៃក៏ដោយ។

តារាស្រីដែលបោះ ជំហាន ចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ២០០៨ រ៉េត រ៉ាដា បានប្រាប់នៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិលថា បើនិយាយពីការងារ គឺមានភាពមមាញឹកគួរសម ជាពិសេស ពេលនេះ នាងកំពុងតែត្រៀម ចេញបទចម្រៀងវ៉ុលថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។

តារាចម្រៀងស្រី ដែលមានឈ្មោះបោះសំឡេង តាមរយៈបទ ”ស្រលាញ់គ្នាធ្វើអ្វី បើមិនយល់ចិត្តគ្នាផង” រូបនេះ បានប្រាប់ឲ្យដឹងថា ”តាំងពីខ្ញុំបានចូលប្រឡូកក្នុង វិស័យសិល្បៈអស់ រយៈពេលជាច្រើនឆ្នាំ ហើយតែខ្ញុំមិនធ្លាប់ បានខាងម្ចាស់ Sponser ទាក់ទងឲ្យទៅសម្តែងនៅក្រៅប្រទេសទេ តែបើមានខាង Sponser ទាក់ទងចង់ឲ្យ ខ្ញុំចេញទៅសម្តែង ខ្ញុំក៏អាចចេញទៅសម្តែង ។ ម្យ៉ាងខ្ញុំក៏ចង់បង្កើនការគាំទ្រ នៅក្រៅប្រទេស ដើម្បីកសាង កេរ្តិ៍ឈ្មោះ ឲ្យកាន់តែល្បីជាងនេះផងដែរ”។

តារាស្រីវ័យ២៣ឆ្នាំរូបនេះ ក៏បានប្រាប់បន្ថែមទៀតថា ពេលនេះ កំពុងតែត្រៀម បទចម្រៀងវ៉ុលថ្មី ជាច្រើនបទ ដើម្បីចេញលក់លើទីផ្សារ ក្នុងពេលឆាប់ៗ នេះ ។ នាងក៏សង្ឃឹមថា តាមរយៈបទចម្រៀងថ្មី របស់នាង នឹងអាចទទួល បានការគាំទ្រកាន់តែច្រើន បន្ថែមទៀតពីមិត្តយុវវ័យ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]