កាលពីម្សិលមិញខ្មែរឡូតបានចុះផ្សាយអំពី រន្ទះដ៏កំណាចមួយដែលបាន បាញមកលើរោងចិញ្ចឹមជ្រូកដែលបាន បណ្តាលអោយសត្វជ្រូកងាប់អស់ ៥៣ ក្បាល ដែលមានចំនងជើងថា "រន្ទះបាញ់ទាំងកណ្តាលថ្ងៃចែសងាប់ជ្រូកអស់ ៥៣​ ក្បាល" ហើយនៅថ្ងៃនេះខ្មែរឡូតបាន ទទួលដំណឹងថាមាន ករណីរន្ទះបាញ់មួយទៀតដែលបន្ទាប់ពីលើកមុន ដែលបានសម្លាប់សត្វចៀមអស់ជិត ២០០ ក្បាលឯណោះ។

ដោយយោងទៅតាមគេហៈទំព័រ Beijingcream បានអោយដឹងថា កាលពីថ្ងៃ អង្គារ ទី ១០ ខែកក្កដា ឆ្នាំ ២០១២ មានភ្លៀងផ្គរយ៉ាងធំ ដោយលាយឡំជាមួយនឹងរន្ទះបាញ់ ដោយបន្សល់ទុកនូវសាកសពសត្វចៀម ចំនួន ១៧៣ ក្បាល (១៤៣ ងាប់ភ្លាមៗ និង ៣០ ទៀតងាប់តាមក្រោយ)។ គួរបញ្ជាក់ផងដែរថា គ្រួសារកសិករដែលចិញ្ចឹមចៀមនេះ ក៏មិនមានសេវាកម្មធានារ៉ាប់រង ដូចគ្រួសារកសិករដែលចិញ្ចឹមជ្រូកដែរ ហេតុនេះហើយពួកគេនឹង ត្រូវខាតបង់ធនធានអស់ ២០០ ០០០ យាន់ (ប្រហែល ៣១ ៣៥១ ដុល្លាអាមេរិច)។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]