រាជធានីភ្នំពេញ ៖ ទីបំផុតអាថ៌កំបាំងរវាង​តារា​ចម្រៀងលោកអឹុង ប៊ុនលាភ និង​ភរិយា​បាន​​ឡើង​ដល់​តុលាការ ហើយ​ស្វាមីភរិយា​មួយ​គូ​នេះ​បានឡើងតទល់គ្នានៅ​សាលាដំបូង​រាជ​ធានី​​ភ្នំពេញកាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០១២ តាម​បណ្តឹងលោកអឹុង ប៊ុនលាភ ប្តឹងចោទ​ភរិយា គឺអ្នកស្រី ម៉ុក ភក្តី កុំឲ្យមករំខាន​ជីវិតឯក​ជនរបស់​ខ្លួន បន្ទាប់ពីមានការផ្សព្វផ្សាយដ៏គួរឲ្យ​ភ្ញាក់ផ្អើលអំពីការបាត់ខ្លួនតារាចម្រៀងរូបនេះ។

ជួបសម្ភាសន៍ជាមួយកោះសន្តិភាពកាលពី​ម្សិលមិញអ្នកស្រី ម៉ុក ភក្តី ដែលជាភរិយា​លោក​អឹុង ប៊ុនលាភ បាននិយាយថា រវាង​អ្នក​ស្រី និង​ស្វាមី​បានជួប​មុខគ្នា​រួចហើយនៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ កាលពីថ្ងៃទី១២ កក្កដា តាម​ពាក្យ​បណ្តឹងរបស់លោកអឹុង ប៊ុនលាភ ហើយ​ពាក្យ​បណ្តឹងនោះបានធ្វើឡើង​ក្រោយពេល​ដែល​ស្វាមីអ្នកស្រីបានចុះចេញពីផ្ទះ​ដោយមិន​មាន​ដំណឹង។

អ្នកស្រី ម៉ុក ភក្តី បានបញ្ជាក់ថា ប្រឈមជា​មួយ​ពាក្យបណ្តឹងរបស់ស្វាមីនោះ​អ្នកស្រីក៏​បាន​ប្តឹងតបវិញផងដែរ ដោយប្តឹងទាម​ទារ​ទ្រព្យ​សម្បត្តិដែលលោកអឹុង ប៊ុនលាភ បាន​បំផ្លាញ​កាល​ពីនៅរួមរស់ជាមួយគ្នាជាថ្នូរនឹងការ​ព្រមផ្តិត​មេ​ដៃលែងលះនេះ។

យោងតាមពាក្យបណ្តឹងតបចុះថ្ងៃទី​១១ កក្កដា ២០១២ អ្នកស្រី ម៉ុក ភក្តី បានស្នើសុំឲ្យ​តុលា​​ការផ្តាច់សង្វាស់រវាងអ្នក​ស្រី និង​លោក អឹុង ប៊ុនលាភ និង​បង្គាប់ឲ្យ​ឈ្មោះអឹុង ប៊ុនលាភ ប្រគល់រថយន្តចំនួន៦គ្រឿង ក្នុងនោះម៉ាក​ឡិចស៊ីស RX300 ពណ៌ខ្មៅ ចំនួន២គ្រឿង ពណ៌​​ស្ករ ចំនួន២គ្រឿង និងពណ៌ផ្ទៃមេឃ ចំនួន​១​គ្រឿង និងរថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ស ចំនួន​១គ្រឿង ម៉ូតូ​ម៉ាក XL ពណ៌ខ្មៅ ចំនួន១​គ្រឿងរួមទាំងខ្សែដៃ ខ្សែ.ក និងចិញ្ចៀនពេជ្រ​មួយ​ចំនួនផងដែរ។

ក្រៅពីនោះក្នុងពាក្យបណ្តឹងក៏មានការទាម​ទារឲ្យលោកអឹុង ប៊ុនលាភ សងលុយដែលយក​ទៅ​ធ្វើផ្ទះឲ្យម្តាយចំនួន៣ម៉ឺនដុល្លារ​អាមេ​រិក​ផងដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]