បន្ទាយមានជ័យ ៖ ព្រះសង្ឃខ្មែរ ថៃ ៣ អង្គ ត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ឃាត់ខ្លួន ហើយផ្សឹក ដោយថ្នាក់ដឹក នាំព្រះសង្ឃ នៅខេត្ដបន្ទាយ មានជ័យ ដោយឡែកព្រះសង្ឃថៃពីរអង្គ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឱ្យអាជ្ញាធរថៃ តាមច្រកព្រំដែនព្រៃចាន់ បន្ទាប់ពីសមត្ថកិច្ច បានឃាត់ខ្លួនព្រះសង្ឃទាំង៣អង្គនេះ ដោយ សារឆាន់ស្រាជាមួយគ្នា ខុសវិន័យធម៌ ។

យោងតាមមន្ដ្រីនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ការឃាត់ខ្លួនព្រះសង្ឃទាំង៣ អង្គខាងលើនេះ បានធ្វើឡើងកាលពីវេលា ម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរ ជ្រៅ ក្រោយពីព្រះសង្ឃទាំងបីអង្គនេះនាំគ្នា ឆាន់ស្រា តាំងពីព្រឹកមកនោះ ។

មន្ដ្រីនគរបាលបានបន្ដថា ព្រះសង្ឃខ្មែរ យឹម សុវណ្ណ ព្រះជន្ម៤៣វស្សា មានស្រុក កំណើតនៅភូមិឃុំកើតហេតុខាងលើ ហើយ បានបួសរៀនសូត្រ នៅវត្ដណងយ៉ាកែវ ក្នុង ស្រុកគោធ្យូង ខេត្ដស្រះកែវ ត្រូវបានមេ គណខេត្ដចាប់ផ្សឹប ក្រោយពីរកឃើញកំហុស ឆ្គងខាងលើនេះ ។

ដោយឡែកព្រះសង្ឃថៃ ពីរអង្គមួយព្រះ នាម កើត ណងសាន់ ព្រះជន្ម៦១វស្សា និង  មួយអង្គទៀត ព្រះនាម ស៊ុម ផន ព្រះជន្ម ៤០វស្សា ត្រូវបញ្ជូនទៅឱ្យអាជ្ញាធរថៃតាម ច្រកព្រៃចាន់ ៕

ដោយ ៖ ប៊ុន ​សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]