រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្លាប់​​ភ្លាមៗ​​នៅ​​នឹង​កន្លែង​​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​បង្ក​ឡើង​ដោយ​​រថយន្ត​​ឡិចស៊ីស RX300 បើក​បរ​ដោយ​ជន​បរទេស​បុក​ម៉ូតូ​ឌ្រីម​​​សេ១២៥ ស៊េរី​​២០០៧ ​ពណ៌​ខ្មៅ ពេញ​ទំហឹង​នៅ​តាម​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី ​ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ស៊ូគីម៉ិច ​ក្នុង​សង្កាត់​ចោមចៅ ​ខណ្ឌ​​ពោធិ៍សែន​​ជ័យ ​កាល​ពី​វេលា​ម៉ោង​​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​១២ កក្កដា ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​​បង្ក​​រង​ការ​ខូច​ខាត​មួយ​ចំហៀង​ខាង​ឆ្វេង ​និង​បែក​​កញ្ចក់​​ផ្ទាំង​​ខាង​មុខ​​ ព្យា​យាម​បើក​រត់​បាន​បន្តិច​ទៅ​មុខ​លែង​រួច​ក៏ត្រូវ​សមត្ថ​កិច្ច​​ឃាត់​បាន រីឯ​ម៉ូតូ​​ជន​រងគ្រោះ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ត្រូវ​សមត្ថ​កិច្ច​យក​ទាំង​រថយន្ត និង​ម៉ូតូ​​ទៅ​រក្សាទុក​​​នៅ​ការិយា​ល័យ​​នគរ​​បាល​ចរាចរ​ផ្លូវ​គោក ។ ​ចំណែក​សព​ជន​រងគ្រោះ​​ពុំ​ទាន់​​ស្គាល់​​អត្ត​សញ្ញាណ​នៅឡើយ ដោយ​សារ​​នៅ​ជាប់​នឹង​ខ្លួន​​មិន​មាន​លិខិត​សម្គាល់​ខ្លួន​ហើយ​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា​រង់ចាំ​បង​ប្អូន​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]