ភ្នំពេញ ៖ ជនសង្ស័យជាចោរ ឆក់២នាក់ ជាប់អន្ទាក់ នគរបាលប៉ុស្ដិ៍ទឹកថ្លា បន្ទាប់ពីក្រុមនេះ ធ្វើសកម្មភាពឆក់ខ្សែក ពីស្ដ្រីម្នាក់ ដែលកំពុង ធ្វើដំណើរ ។ ពេលឆក់បានភ្លាមៗ ជនរងគ្រោះ បានស្រែកឆោឡោ ទើបមានអន្ដរាគមន៍ ពីនគរបាល ប្រចាំគោល ដៅ ធ្វើឃាត់ខ្លួន ដោយដកហូត បានម៉ូតូ ធ្វើសកម្មភាព មួយគ្រឿង ចំណែក គ្រឿងអលង្គារ សមត្ថកិច្ចបាន ប្រគល់ដល់ជន រងគ្រោះ វិញហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចមុខផ្សារអូរបែកក្អម តាមបណ្ដោយ ផ្លូវលេខ២៧១ ស្ថិតក្នុង ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្នុងចំណោមចោរឆក់ ០២នាក់ មានម្នាក់ឈ្មោះ ខា ហ៊ាង អាយុប្រមាណ២០ឆ្នាំ ស្នាក់នៅ សង្កាត់ ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ចំណែកម្នាក់ទៀត ដែលជាដៃដល់ក្នុងអំពើរឆក់ មិនបានប្រាប់ពីអត្ដសញ្ញាណទេ ហើយក៏ជាម្ចាស់ ម៉ូតូសេ ១២៥ ស៊េរី ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1J-5543  ដែលជននេះ ជាមុខសឭាា ចោរឆក់ដ៏ សកម្មទាំង នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ ក្រុងមួយចំនួនទៀតផងដែរ។

នគរបាលមូលដ្ឋាន បានឱ្យដឹងទៀតថា ទាំងជនដៃដល់និងវត្ថុតាង មានម៉ូតូសម្រាប់ជាមធ្យោបាយ របស់ចោរឆក់ និង គ្រឿង អលង្គារដែល ចោរឆក់បាន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌ សែនសុខ ដើម្បីចាត់ការ តាមផ្លូវច្បាប់។ ហើយ ប្រភពព័័ត៌ម ាន ចុងក្រោយ ឱ្យដឹងថា គ្រឿង អលង្គារ ដែលក្រុមចោរឆក់បាននោះ សមត្ថកិច្ចបានប្រគល់ដល់ ដៃជនរង គ្រោះវិញហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ជួន សុជាតិ​

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]