ក្រុង​ប៉ោយប៉ែត ៖ ​ សពបុរ​សម្នាក់ ត្រូវ​បាន​អ្នក​ស្រុក​ប្រទះឃើញ​​ដេក​ស្លាប់​​ក្បែរ​​ដង​ផ្លូវ​​ជាតិលេខ៥ ​កាល​ពី​វេលាម៉ោង​ជិត​៤​សៀល​ថ្ងៃ​ទី១២ កក្កដា ២០១២ នៅភូមិ​កូន​ដំរី​​​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ​ ។​ជនរង​គ្រោះ​ដែល​ស្លាប់​បាត់បង់ជីវិត​ឈ្មោះ​សាល ​ហៅយួន អាយុ​២៨​ឆ្នាំ មានទីលំនៅភូមិ​ក្បាល​ស្ពាន១ សង្កាត់​ប៉ោយប៉ែត ។

តាម​ប្រភព​ពី​អ្នកស្រុក​ឱ្យដឹង​ថា បុរស​រងគ្រោះ​​ មុន​ពេល​​ស្លាប់គេឃើញ​រត់​តាម​​ផ្លូវ​​រថភ្លើង​​ពី​លិច​​ទៅ​កើត​​​ ​និងរត់​ចូលផ្សារ​​កូនដំរី​​យកដុំថ្មគប់​គេ​​ឯង ហើយ​និយាយ​លែង​ដឹង​ខុស​ត្រូវ ។​ ប្រភព​បន្ត​ទៀតថា បន្ទាប់​ពី​ចេញពីផ្សារ​នោះ​ប្រហែល​មួយ​ម៉ោង​ក្រោយមក ក៏​ត្រូវ​គេ​ប្រទះឃើញ​ដេក​ស្លាប់​​តែម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]