ភ្នំពេញ ៖ របាំងចែក ទ្រូងផ្លូវ ដែលមាន ទីតាំងស្ថិតនៅ តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ទល់មុខរោងចក្រកាត់ដេរ គង់ហុង ភូមិ សេប៉េសេ សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ចំនួន១៦កំណាត់ បានដាច់ដោយសាររថយន្ដ ចំនួនពីរគ្រឿង មកពីម្ចាស់របស់វាស្រវឹង ហើយបើករេចង្កូត បុកពេញមួយទំហឹង កាល ពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ។

គ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយ អ្នកបើករថយន្ដមានអាការៈស្រវឹងខ្លាំងខាង លើនេះ មិនបង្កឱ្យអ្នកធ្វើដំណើរណាម្នាក់រង របួសនោះឡើយ គ្រាន់តែបណ្ដាលឱ្យបាក់ របាំងចែកទ្រូងផ្លូវតែប៉ុណ្ណោះ ។ ដោយឡែក អ្នកបើករថយន្ដបង្កហេតុ បានរត់គេចខ្លួន បាត់ស្រមោល ដោយ បន្សល់ ទុករថយន្ដនៅ កន្លែងកើតហេតុ បន្ទាប់មកទើបសមត្ថកិច្ច ស្ទូចយករថយន្ដទៅរក្សាទុកនៅសាលារាជ ធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យតាមផ្លូវ ច្បាប់ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅវាស់វែងនៅកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងពីរករណី ផ្សេងគ្នា ប៉ុន្ដែកើត ឡើងផ្ទួនៗគ្នា ពោលមុនដំបូងមានរថយន្ដ កាមរីមួយគ្រឿង បើកបុករបាំងចែកទ្រូងផ្លូវ បាក់អស់ចំនួន៤កំណាត់ បន្ទាប់មករថយន្ដ លុច្សស៊ីស Rx300 បានបើកមកតាមក្រោយ ហើយជ្រុលបុកបន្ថែមបាក់អស់ចំនួន១២ កំណាត់បន្ថែមទៀត ។

យោងតាមប្រភពព័ត៌មានដដែលបាន បន្ដថា រថយន្ដលុច្សស៊ីសRx300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-6828 ត្រូវ បានអ្នកបើករថយន្ដ ដែលសាក្សីមួយចំនួន អះអាងថា ជាក្រុមក្មេងស្ទាវនោះ បានបន្សល់ ទុកនៅកន្លែងកើតហេតុជាមួយ និងជន បរទេសចំនួនពីរនាក់ ។ ដោយឡែក រថយន្ដ កាមរីឆ្លាម ពណ៌ខ្មៅ មិន ត្រូវបាននរណា ម្នាក់ស្គាល់ស្លាកលេខនោះឡើយ ពីព្រោះ ក្រោយកើតហេតុម្ចាស់រថយន្ដ បានបើកគេចខ្លួន បាត់ដោយសុវត្ថិភាព ។

គួរបញ្ជាក់ថា ដោយសារតែអ្នកបើកបរ មានអាការៈស្រវឹងបានបណ្ដាលឱ្យមានគ្រោះ ថ្នាក់ចរាចរកើតឡើងជាបន្ដបន្ទាប់ ជាពិសេស នៅពេល យប់តែម្ដង ហើយទ្រព្យសម្បត្ដិ សាធារណៈ ជាច្រើន ដូចជារបាំងចែកទ្រូង ផ្លូវ សួនច្បារ និងវិមានឯករាជ្យជាដើម បាន រងការខូចខាត ដោយសារអ្នកបើករថយន្ដ បើកបុកដោយសារអាការៈស្រវឹងនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ សុជាតិ-មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]