រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​បានរ​ង​របួស​​​ធ្ងន់​ធ្ងរ​ ដោយសារខ្មាន់​កាំភ្លើង​មិន​ស្គាល់​​អត្ត​សញ្ញាណមួយក្រុម​ជិះ​​ម៉ូតូ​តាមបាញ់ ​ប្រហារ​​ ខណៈ​ពេល​ដែល​យុវជន​​រងគ្រោះ​កំពុង​ជិះ​​ម៉ូតូ​ចេញ​ពី​កន្លែងផឹកស៊ី​​​នៅ​ ក្លិប​​កម្សាន្តយីហោ​​លុច្ស​សារី​​​ស្ថិត​នៅ​តាមផ្លូវ​​​លេខ​១៩៩ កែង​ផ្លូវ​លេខ​៣២៨ ដល់​ចំណុច​ផ្លូវ​លេខ១៩៣ កែង​ផ្លូវ​៣២៨ ស្ថិត​ក្នុង​សង្កាត់​​ទួលស្វាយយ​ព្រៃ​ទី១ ខណ្ឌ​ចំការមន ចម្ងាយ​ប្រមាណ២០០​ម៉ែត្រពីក្លិប​​កម្សាន្ត​​លុច្ស​សារី ។

តាម​​ប្រភព​ព័ត៌​មាន​ពីកន្លែង​ផ្ទុះ​អាវុធ​ខាង​លើនេះ ​​បានឱ្យ​​ដឹង​ថា មុន​ពេល​​កើត​មាន​ការ​បាញ់ប្រហារ គឺ​​យុវ​ជនរងគ្រោះរួមជាមួយ​មិត្ត​ភក្តិចំនួ​ន​៤នាក់ បាន​ចូល​ផឹកស៊ី​រាំ​កម្សាន្ត​នៅក្លឹប​លុច្ស​សារី​តាំង​ពីម៉ោង​៩រ​ហូតដល់​​ ម៉ោង​ជាង​១​រំលង​​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៣ កក្កដា ២០១២ ទើប​នាំមិត្តភក្តិ​​ជិះម៉ូតូ​ចេញពីក្លិប​កម្សាន្ត បានបន្តិច ក៏​ត្រូវ​ជន​មិន​ស្គាល់​​មុខ​តាមបាញ់​ប្រហារ​ចំនួន៨​គ្រាប់​ស្រោច​​ពីលើ​ យុវជន​រង​គ្រោះ​បណ្តាល​ឱ្យគ្រាប់​កាំភ្លើង​​​ត្រូវចំ​​ចង្កេះ​​ខាង​ស្តាំ​​ បៀម​គ្រាប់​ចូល​ក្នុង​​ខ្លួន​​រង​របួស​​​ធ្ងន់​ធ្ងរ​ត្រូវ​បញ្ជូន​​ទៅ​ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]