យើងធ្លាប់បានដឹងហើយថា ជណ្តើរយន្តបានស៊ីជាងជួសជុល ហើយនឹងបានសម្លាប់កូនក្មេងម្នាក់ទៀតផង។ ឥឡូវនេះស្រាប់តែមានក្មេងតូចៗចំនួន ២ នាក់រងគ្រោះដោយសារតែជណ្តើរយន្តខ្វះបចេ្ចកទេស។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១២ នៅឯ Guangdong ប្រទេសចិន មានហេតុការណ៍ ដដែលកើតឡើង ប៉ុន្តែលើកនេះគួរអោយរន្ធត់ជាងលើកមុនទៅទៀត ដោយមានក្មេងម្នាក់ ដាច់ជើង និង ក្មេងម្នាក់ទៀត ត្រូវបានជណ្តើរយន្តគាបដៃឡើងខ្ទេច។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនកំពុងតែ រកវិធានការដោះស្រាយនូវ បញ្ហានេះដើម្បីកុំមានជនរងគ្រោះតទៅទៀត។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]