ភ្នំពេញ៖ បើទោះបីជាក្រុម តារាចម្រៀងត្រកូល «អោក» បានបាត់វត្តមាន ពីសង្វៀនសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ទៅហើយក្ដី ក៏គេសង្កេតឃើញថា សម្រាប់ប្រជាប្រិយភាព និងទំនាក់ទំនង របស់ពួកគេ ជាមួយអ្នកសិល្បៈ នៅតែរក្សា បានល្អគ្មានអ្វី ប្រែប្រួលឡើយ។

ជាក់ស្តែងនៅក្នុង ពិធីមង្គលការ របស់អតីតតារា ចម្រៀងយេៗ នាង អោក សុម៉ាវត្តី និង ស្វាមីជា អណិកជនខ្មែរ រស់នៅអាមេរិក នារាត្រីយប់មិញនេះ មានវត្តមានអ្នកសិល្បៈ ចាស់ថ្មីជាច្រើន បានចូលរួមអបអរសាទរ ជូនពរជ័យដល់ ស្វាមី ភរិយា ថ្មោងថ្មីនៅ រាត្រីយប់មិញនេះ គេសង្កេតឃើញថា មានវត្តមាន តារាប្រុសស្រីចាស់ ក្មេងល្បីៗ ឈ្មោះជាច្រើនដួង បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ក្នុងពិធីមង្គលជ័យ របស់តារាចម្រៀង នាង អោក សុម៉ាវត្តី មានដូចជា លោក ទេព រិនដារ៉ូ, ម៉េង កែវពេជ្ជតា, ស៊ឹម សូលីកា, ញឹម ចាន់ថន, ស៊ឹម ថៃណា, កាតុ, ទូច ស្រី លក្ខណ៍, ទឹម រដ្ឋា, យ៉ែម សំអូន, សម ម៉ាណា, ពេជ្រ អាវីហ្សា, ហ៊ឹម សុភី, រ៉ូលីន, រតនៈ ពិសិដ្ឋ រួមជាមួយតារាល្បីៗ ជាច្រើនរូបទៀត ។

ចង់ដឹងថា ពិធីមង្គលការ នារាត្រីយប់មិញនេះ មានវត្តមានតារា ប្រុសស្រីល្បីៗ រូបណាខ្លះចូលរួម តោះទៅ ទស្សនាជា មួយ LookingTODAY ទាំងអស់គ្នា៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]