គុយបា៖ បើនិយាយពី អ៊ីនធឺណែត នៅតាមបណ្តាលប្រទេស ជឿនលឿនមួយចំនួន ពួកគេប្រើប្រាស់វាប្រចាំថ្ងៃ ច្រើនជាងទទួលទាន ទឹកទៀតផង។ ជាក់ស្តែងដូចជា នៅក្នុងប្រទេស កម្ពុជាយើងហាក់ដូចជា មានសំណាងដែរ ព្រោះយើងបានស្គាល់ រសជាតិអ៊ីនធឺណែត រយៈពេលយូរគ្រាន់បើដែរហើយ បច្ចុប្បន្នសូម្បីក្មេងតូចៗ ក៏ចេះប្រើប្រាស់វាដើម្បី ស្វែងរក កម្មវិធី ល្បែងកំសាន្ត និងអ្វីថ្មីៗ នៅលើទូរស័ព្ទ ក៏ដូចជាវត្ថុដែលអាច ប្រើប្រាស់ អ៊ីនធឺណែត ដ៏ទៃទៀតផង។ 

មិនដូចជា ប្រទេសដ៏ទៃទៀត មួយចំនួននោះទេ ជាក់ស្តែងដូចជា ប្រជាជន គុយបា ទើបតែទទួលបាន ការអនុញ្ញាតិ ពីសំណាក់ រដ្ឋាភិបាលរបស់ខ្លួន ឲ្យមានការប្រើប្រាស់ អ៊ីនធឺណែត នៅតាមទីសារធាណៈ ជាលើកដំបូង ដែលពីមុនមក ប្រទេសនេះ មានការរិតត្បិតយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ សេវានេះ ដល់ប្រជាជន របស់ខ្លួន។ ក្រុមហ៊ុន Kcho ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធទៅនឹង រដ្ឋាភិបាលគុយបា ត្រូវបានអនុញ្ញាតិឲ្យ ធ្វើការតភ្ជាប់អ៊ីនធឺណែត និងចំណាយថវិការផ្ទាល់ខ្លួន ប្រមាណជា ៩០០ដុល្លារក្នុងមួយខែ ដើម្បីបំរើដល់ប្រជាជន គុយបាដោយឥតគិតថ្លៃ។

រូបថត យុវជននាំគ្នាសស្រាក់សស្រាំ ទៅឆែកអ៊ីនធឺណែត ដោយឥតគិតថ្លៃ នៅមជ្ឍមណ្ឌល Havana

គួរបញ្ជាក់ផងដែរថា សេវាកម្មអ៊ីនធឺណែត នៅក្នុងប្រទេសនេះ មានតំលៃថ្លៃខ្លាំងណាស់ ដែលរយៈពេលមួយម៉ោង នៃការចូលដំណើរការ សេវាអ៊ិនធឺណែត នៅក្នុងហាងកាហ្វេមួយ អាចចំណាយអស់ ៤.៥០ដុល្លារ ដែលវាជិតស្មើនឹង ប្រាក់ឈ្នួលជាមធ្យម ក្នុងមួយសប្តាហ៍ សម្រាប់ប្រជាជនគុយបាម្នាក់។

Kcho បានប្រាប់សារព័ត៌មានថា គេបានសម្រេចចិត្ត ដើម្បីផ្តល់ជូននូវអ៊ិនធឺណែត ដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌល Havana ដែលបានបើកដំណើរការ ក្នុងខែមករា ដើម្បីលើកទឹកចិត្ត ដល់ប្រទេសគុយបា ដែលបច្ចុប្បន្នកំពុង សម្របខ្លួនទៅនឹង សេវាកម្មអ៊ីនធឺណែតនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រភព BBC NEWS

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]