ភ្នំពេញ៖ ស្រវឹងស្រាបើក រថយន្ដលុច្សស៊ីស លឿនដូច ហោះជែងនឹងរថយន្ដលុច្សស៊ីសមួយគ្រឿងផ្សេង ទៀត ដែលបើកស្របទិសគ្នា ជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូខ្ទាត អូសប្រហែលជា ១០ម៉ែត្រ និងមនុស្សបុក ផ្ទប់ទៅនឹងរថយន្ដ ខ្ទាតទៅបុកនឹងបង្គោលស្លាកគណបក្សនៅក្បែរផ្លូវ រយៈក្បាល បាក់ជើងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្ដវិញបន្ដបើករត់រហូត មកដល់ចំណុចមកវត្ដវិហារឃួន ទើប នគរបាលដេញតាមឃាត់បាន ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ។

មន្រ្តីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បាន កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកសេ១២៥ ពណ៌ខ្មៅ  សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-0521 រងការខូចខាតផ្នែកខាងមុខទាំងស្រុង។ សាក្សីបន្តថា មុនពេលកើត ហេតុ បុរសជាជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ វ័យជាង ៣០ឆ្នាំ បានបើកម៉ូតូក្នុងទិសដៅ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រូវរថយន្តលុច្សស៊ីស RX-300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2N-2692 បើកបរដោយបុរជនជាតិកូរ៉េ បញ្ច្រាស់គ្នាបុកពេញទំហឹង បណ្តាលឲ្យផ្លោងជាច្រើន ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ដោយឡែករថយន្តរងការខូចខាតផ្នែកខាងមុខ ផ្នែកខាងឆ្វេង និងបែកប្រអប់ប្រេងហ្វ្រាំងអ្នក។

សាក្សីបានឱ្យដឹងទៀតថា ក្រោយពេលបង្កគ្រោះថ្នាក់ហើយនោះ ជនបង្កជាជនកូរ៉េ ដែលមិនស្គាល់ អត្តសញ្ញាណរូបនេះ បានព្យាយាមបើករថយន្តគេចខ្លួន តែបើកបានប្រមាណជា ៥០០ម៉ែត្រ ត្រូវនគរ បាល ដេញតាមចាប់បាន។ ជាពិសេសនោះ អ្នកបើកបររូបនេះ ស្ថិតក្នុងស្ថាន ភាពស្រវឹងជោកជាំ។

ក្រោយពេលធ្វើការវាស់វែងនៅកន្លែងកើតហេតុហើយនើ ទាំងជនបង្ករ រថយន្ត និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ។ ចំណែកសពជនរងគ្រោះ វិញ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]