ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតមានឡើង ខណៈដែលបងប្អូន ប្រជាពលរដ្ឋ បានប្រទះឃើញសាកសព បុរសម្នាក់ ដេកស្លាប់ យ៉ាងអណោចអធ័ម នៅតាមបណ្តោយ ផ្លូវលេខ៤៣២ ទល់មុខផ្ទះលេខ៥៤ ក្រុម១៤ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង ៤០ នាទី យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។

យោងទៅតាមសាក្សី ដែលបានឃើញ សាកសពបុរស រងគ្រោះខាងលើនេះមុនគេ បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូ តាមបណ្តោយ ផ្លូវលេខ៤៣២ ក្នុងទិសដៅ ពីលិច ទៅកើត លុះជិះមកដល់កន្លែងនេះ ស្រាប់តែប្រទះឃើញ បុរសម្នាក់ដេកបែកក្បាល ពីក្រោយហូរឈាម ដាច់ខ្យលស្លាប់។ ភ្លាមៗក៏បានរាយការណ៍ទៅប្រាប់ អាជ្ញាធរមូលដ្ឋាន ឲ្យមកត្រួតពិនិត្យ ដើម្បីចង់ដឹងពី មូលហេតុច្បាស់ នៃការស្លាប់បាត់បង់ជីវិត ដោយមិនដឹងមូលហេតុ។ ប្រភពព័ត៌មានពី កម្មករស្នាក់ផ្ទះជួល ជិតកន្លែងកើតហេតុ បន្តឲ្យដឹងថា ខណៈមុខបុរសម្នាក់ស្លាប់នោះ គេលឺសូរសម្លេង ប្រតាយប្រតបគ្នា និងលឺសូរសម្លេង ជនរងគ្រោះស្រែកឲ្យជួយផង ប៉ុន្តែពួកគេមិនចាប់អារម្មណ៍ នឹងសម្លេងស្រេកនោះទេ។ លុះបានមួយសន្ទុះស្រាប់តែមាន ការភ្ញាក់ផ្អើលឆោឡោថា មានបុរសម្នាក់ដេកស្លាប់ អូរឈាមដោយមិនដឹង មូលហេតុ។

ក្រោយពីសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ និងទាក់ទិនទៅក្រុមគ្រួសារ ហើយនោះសមត្ថកិច្ចបានឲ្យដឹងថា សាកសព បុរសរងគ្រោះខាងលើនេះមានឈ្មោះ ហឿន សឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុង រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិក្រសាំង ឃុំពងចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំពោះការធ្វើ កោសល្យវិច្ច័យ របស់មន្រ្តីជំនាញបានបង្ហើបថា សាកសពជនរងគ្រោះនេះ ត្រូវគេយកដំបងវាយបំបែកក្បាល សម្លាប់ ហើយទម្លាក់ចោលនៅកន្លែងនេះ ព្រោះនៅខាងក្រោយក្បាល សាកសពគេពិនិត្យឃើញមាន ស្នាមបែក រយះដូចជា យកដំបងជ្រុងវាយបំបែក។
ទាកទិននឹងហេតុការណ៍ សាកសពបុរសដេកស្លាប់ ដោយមិនដឹងមូលហេតុ បែបនេះអាជ្ញាធរមូលដ្ឋានមិន ទាន់ហ៊ានសន្និដ្ឋានថា ជារឿងគំនុំ ឬក៏ជាករណីប្លន់ វាយសម្លាប់នោះទេ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានសន្និដ្ឋានថា ករណីនេះ ភាគច្រើនជារឿងគំនុំ វាយសម្លាប់ហើយមកទម្លាក់ចោល  ដោយឡែកប្រភពខ្លះ និយាយថា ជាករណីវាយសម្លាប់ប្លន់យកម៉ូតូ ចំពោះចម្លើយពិតថា បណ្តាលមកពីរឿងអ្វីនោះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនទានហ៊ានប្រាប់ឲ្យច្បាស់នោះទេ ព្រោះរងចាំការស៊ើបអង្កេត។

បច្ចុប្បន្នសាកសពបុរសរូបនេះ ក្រោយបានធ្វើកោសល្យវិច័្ចយ រួចនោះសមត្ថកិច្ចបាន ធ្វើការទំនាក់ទំនង ទៅក្រុមគ្រួសារ ឲ្យមកដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]