ភ្នំពេញ៖ តារាកំប្លែង និងជាតារាចម្រៀងប្រុស ចូលចិត្តតែងខ្លួនជាស្រី លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន នៅពេលថ្មីៗនេះ បានបង្ហាញវត្តមាន បកស្រាយបទ ចម្រៀងត្រាប់ តាមតារាចម្រៀងល្បីៗ ទាំងចាស់ និងថ្មីចំនួន៨ដួង បានយ៉ាងពីរោះរណ្តំចិត្ត មិនចាញ់ ម្ចាស់សំនៀងដើម ប៉ុន្មានទេ ។

តារាចម្រៀង ដែលមានជំនាញ អាចត្រាប់តាម តារាៗស្ទើរតែគ្រប់ដួង កញ្ញា រ៉ូលីន បានបង្ហើរសំនៀង ពីរោះក្រអួនក្រអៅ ច្រៀងត្រាប់សំឡេង តាមតារាល្បីជាច្រើន មានដូចជា អ្នកស្រី ប៉ែន រ៉ន, ម៉ៅ ស៊ីណាត, Beyonce, រិន សាវ៉េត, ណុប បាយ៉ារិទ្ធ, លី អ៊ីវ៉ាធីណា, ហួយ មាស និងដើរម៉ូដត្រាប់តាម អ្នកនាង កែវ ពេជ្រពិសី ដោយលោកច្រៀង បានយ៉ាងពីរោះ គួរឲ្យសរសើរ។

ចង់ដឹងថា តារាចម្រៀង មានជំនាញច្រើនរូបនេះ អាចបកស្រាយបទចម្រៀង របស់តារាទាំងអស់នោះ បានពីរោះ និងទាក់ទាញ ដល់កម្រិតណា តោះទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ