ភ្នំពេញៈក្រោយពីចូលប្រឡូក ក្នុងវិស័យសិល្បៈ មិនបានប៉ុន្មានឆ្នាំ ផងតារាស៊ិចស៊ី ដែលចូលចិត្ត តុប តែងខ្លួន បញ្ចេញដើមទ្រូង កញ្ញា ព្រីម លីហ្សា ក៏បានបង្អួតផ្ទះល្វែង ចំនួន២ខ្នង ដែលមាន ទីតាំង នៅម្តុំ ពោធិ៍ចិនតុង ដែលធ្វើឲ្យមហាជនមានចម្ងល់ថាផ្ទះដែល លីហ្សា កំពុងតែសម្ញែងបង្អួតនេះ តើអ្នកណា ទិញ ឲ្យនាងជា កាដូពិសេស?

ជាធម្មតាតារាស្រីជាច្រើន នៅពេលដែលចូលប្រឡូកក្នុងវិស័យសិល្បៈ មិនយូរប៉ុន្មាន ក៏តែងតែបង្ហាញ ភាព ហ៊ឺហា ដូចជា ផ្លាស់ប្តូររថយន្តទំនើបៗ ទិញផ្ទះរាប់សិបម៉ឺនដុល្លារ។ ជុំវិញបញ្ហាទាំងអស់នេះ ហើយ ដែល ធ្វើឲ្យមហាជនជាច្រើន មានចម្ងល់ថាហេតុអីនៅ ពេលដែលក្លាយ ខ្លួនជាតារា ភ្លាមហាក់បីដូច ជាមានភាព ហ៊ឺហាចម្លែកខ្លាំង បែបនេះ តួយ៉ាងដូចជាតារាស្រីស៊ិចស៊ីដែលនិយមស្លៀកពាក់បញ្ចេញសាច់ កញ្ញា ព្រីម លីហ្សា ថ្មីៗនេះក៏បានបង្ហាញនូវផ្ទះល្វែង ពីរជុងជាប់គ្នា នៅម្តុំក្បែព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយក៏ មានលេចឮនូវ ពាក្យចចាមអារ៉ាមថាផ្ទះ ទាំងពីរល្វែងនោះ គឺជាការឧបត្ថម្ភ ពីបុរសអ្នកមានម្នាក់នៅក្នុងថ្ងៃខួប កំណើតរបស់នាងផងដែរ។

ទាក់ទិនជាមួយពាក្យចចាមអារ៉ាមនេះកញ្ញា ព្រីម លីហ្សា ក៏បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២នេះថា ចំពោះពាក្យចចាមអារ៉ាម ដែលនិយាយថានាង បានទទួលការដូពិសេសពីបុរសអ្នកមាននោះ គឺមិនមែនជាការពិតនោះទេ។ តាមការពិតទៅផ្ទះទាំងពីរល្វែងនោះ មិនមែនជាផ្ទះថ្មីនោះទេ ជាផ្ទះចាស់ប៉ុន្តែគ្រាន់តែធ្វើការជួសជុលលាបថ្នាំកែលំអតិចតួច មើលទៅឃើញថ្មី ហើយក៏ធ្វើឲ្យទស្សនិកជនយល់ច្រឡំអញ្ចឹងទៅ។

តារាស្រីសម្បុរសមានរូបរាងស៊ិចស៊ីរូបនេះបន្តទៀតថា ”ធម្មតាជាអ្នកសិល្បៈនៅ ពេលដែលមាននេះមាននោះ អញ្ចឹងតែងតែធ្វើឲ្យមហាជនគិតថាតារាៗ ឲ្យតែមានផ្ទះប្តូររថយន្តញឹកញាប់គឺសុទ្ធតែទទួល បានឧបត្ថម្ភ ពីនេះពីនោះ ប៉ុន្តែសម្រាប់នាងខ្ញុំផ្ទះដែលខ្ញុំរស់ នៅសព្វថ្ងៃមិនមានការ ឧបត្ថម្ភពីអ្នកណាទេ គឺជាញើសឈាម របស់គ្រួសារខ្ញុំ គ្រាន់តែពីមុនផ្ទះនោះវាចាស់ ហើយខ្ញុំនិងគ្រួសារក៏រៀបចំជួសជុល លាបថ្នាំ ដើម្បីឲ្យមើលទៅវាថ្មី ហើយស៊ីវិល័យ។ ខ្ញុំក៏ចង់បញ្ជាក់ហើយបញ្ជាក់ទៀតថា ផ្ទះនេះមិនមែនជាការដូ ពីអ្នកណាទាំងអស់ហើយវាក៏ មិនមែនជាផ្ទះរបស់ខ្ញុំ តែម្នាក់ឯងនោះទេ គឺជាផ្ទះសម្រាប់គ្រួសាររបស់ខ្ញុំទាំងអស់គ្នា”។

តារាវ័យ១៩ឆ្នាំរូបនេះ ក៏បានបន្ថែមទៀតថា នាពេលកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាម ថានាងមានការជួយ ទំនុបបម្រុង ពីអ្នកនេះអ្នកនោះ ប៉ុន្តែនាងជឿជាក់ថា អ្វីក៏ដោយគ្មានអ្នកណាដឹងច្បាស់ជាងខ្លួនឯងនោះទេ ហើយក៏គ្មានអ្នកណាអាចបញ្ជាក់ពីការពិតច្បាស់ជាងនាងដែរ ហើយនាងក៏មិនទាមទារឲ្យមហាជនជឿជាក់ លើនាងទាំងស្រុងនោះដែរ ប៉ុន្តែអ្វីដែលនាងនិយាយថ្ងៃណាមួយទស្សនិកជន និងបានដឹងការពិតជាក់ ជាមិនខាន៕

ផ្តល់សិទ្ធ និងដកស្រង់ពី គេហទំព័រ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា