រន្ទះដ៏កំណាចមួយបានបាញ់ មកលើជ្រូកដែលបានបណ្តាលអោយជ្រូក ឆក់តៗគ្នា សរុបទាំងអស់ ៥៣ ក្បាលទាំងកណ្តាលថ្ងៃចែស ដោយសូម្បីតែម្ចាស់របស់ពួកវា ក៏នៅមានក្តីរន្ធត់ខណៈពេលដែលរៀបរាប់ ប្រាប់អ្នកយកព័ត៌មានផងដែរ។

ដោយយោងទៅតាមគេហៈទំព័រ Chinabuzz បានអោយដឹងថា នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១២ វេលាម៉ោងប្រហែល ១១ ព្រឹក មានរន្ទះមួយបានបាញ់សម្តៅមកចំ រោងចិញ្ចឹមជ្រូករបស់ ក្រុមគ្រួសារកសិករមួយនៅឯ ក្រុង Shenzhen ប្រទេសចិន។ ករណីនេះបានធ្វើអោយគាត់ ខាតបង់អស់ប្រាក់ ១៣០ ០០០ យាន់ (ប្រហែល ២០ ៣៩៧ ដុល្លាសហរដ្ឋអាមេរិច) ពីព្រោះគាត់មិនបានប្រើប្រាស់សេវាកម្មធានារ៉ាប់រងនោះទេ។

ដោយសារតែមានភ្លៀងផ្គរច្រើនក៏ដូចជារន្ទះ សូមប្រិយមិត្តខ្មែរឡូតទាំងអស់ ប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]