រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​មាន​មុខ​របរ​​ជា​កម្ម​ករ​​សំណង់​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូនទៅ​កាន់​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បី​សង្គ្រោះ​​ជីវិត បន្ទាប់​​ពី​បុរស​នោះ​ត្រូវ​អ្នក​ភូមិ​​ជា​មួយ​គ្នា​យក​កាំបិត​សាមូរ៉ៃ​កាប់​ចំ​កញ្ចឹង​.ក​​មួយ​កាំបិត​​យ៉ាង​ធ្ងន់​ធ្ងរ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃទី​១២ ​កក្កដា ២០១២ ​ខណៈ​​ពេល​កំពុង​​ឈរ​មើល​គេ​លេង​បុក​ប៊ី​យ៉ា ស្ថិត​ក្នុង​ភូមិ​លូ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​​ឫស្សិ​កែវ បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ហើយ​រយៈ​ពេល​២ម៉ោង​ក្រោយ​មក​បាន​ស្លាប់​ ។

ជន​រងគ្រោះ​ដែល​ត្រូវ​គេ​កាប់​មួយ​កាំបិត​ស្ទើរ​តែ​​ដាច់.ក​នេះមាន​ឈ្មោះ​ញឹម សុវណ្ណារ៉ា ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​មុខ​របរ​កម្ម​ករ​សំណង់ ស្នាក់​​នៅ​ភូមិ​លូ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ ចំណែក​​ជន​ដៃ​ដល់​ត្រូវ​បាន​សមត្ថ​កិច្ច​អះ​អាង​ថា ឈ្មោះ​ញ៉ែម វិច ​​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​មុខ​របរ​កម្ម​ករ​សំណង់​ ស្នាក់​នៅ​​ភូមិ​ជា​មួយ​ជន​រង​គ្រោះ​ខាង​លើ ហើយ​ជន​​នេះ​បាន​គេច​ខ្លួន​បាត់ទៅហើយ។

​ប្រភពព័ត៌​មាន​​​មិន​ទាន់​​ច្បាស់​ការ​បាន​ឱ្យ​ដឹង​ថា ជន​ដៃ​ដល់​ឈ្មោះ​ញ៉ែម ​វិច បាន​យក​កាំបិត​​សាមូរ៉ៃ​មក​កាប់​ចំ​កញ្ចឹង.ក​​មួយ​កាំបិត​វិះ​នឹង​ដាច់.ក​​ចេញពី​ស្មា​ជន​រងគ្រោះ ខណៈ​ពេល​បុរស​រង​គ្រោះ​ឈរ​លេង​​នៅ​ផ្ទះ​​បុក​ប៊ីយ៉ា​ក្នុងភូមិ​ខាង​លើ ហើយ​មូល​ហេតុ​ឈាន​ដល់ការ​ចង​អាឃាត​នឹងគ្នា​នេះ​មិន​ទាន់​​ដឹង​ច្បាស់​​លាស់​នោះ​ទេ ​ខ្លះ​ថា មក​ពី​លេង​បុក​ប៊ីយ៉ាកាច់កុង​គ្នា​ ខ្លះ​ទៀត​​ថា ទំនាស់​ក្នុង​ការ​ងារ​សំណង់ ចំណែក​​ការ​​សន្និ​ដ្ឋាន​របស់​​នគរ​បាល​​ជំនាញ​​មិន​ហ៊ាន​​ថា អ្វីនៅឡើយ​ទេ រង់ចាំ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដាច់​ពាក្យ​បណ្តឹង​សិន ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]