ក្មេងស្រីអាយុ១៦ឆ្នាំ ម្នាក់ដែលជាសិស្សសាលានៅ Terengganu បានទុកកូនស្រីរបស់នាងនៅក្នុងកាបូប អស់រយៈពេល១៧ម៉ោងបន្ទាប់ពីនាង បានកើតកូននេះនៅក្នុង សាលារៀនរបស់នាង កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១២។

យោងទៅតាមពត៌មានរបស់ AsiaOne បានបញ្ជាក់ថាបានយកកូនស្រីរបស់នាង ដែលនាងបានបង្កើតហើយទៅ ទុកក្នុងកាបូបរបស់នាង ដែលនាងមិនបានដឹងថា កូនរបស់នាងបានស្លាប់នោះទេ។

គ្រូពេទ្យបានឲ្យនាងទូរស័ព្ទទៅ មិត្ដភិក្ដរបស់នាង ដើម្បីឲ្យមិត្ដភិក្ដរបស់នាង យកកាបូបដែលនាង បានដាក់ក្មេងនោះ មកធ្វើការពិនិត្យ បន្ទាប់ពីគ្រូពេទ្យបាន បញ្ជាក់ថានាងទើបតែកើតកូនរួច។ គ្រូពេទ្យបាននិយាយថា តាមការពិតនាងបានបង្កើតកូនដោយ ជោគជ័យហើយ តែដោយសារតែនាងបានទុកក្មេងនោះនៅក្នុង កាបូបដែលមិនមាន ខ្សល់ចេញចូល​ និងក្ដៅ។ សម្រាប់ពេលនេះ ប៉ូលីសកំពុងតែធ្វើការ ស្រាវជ្រាវពីបុរសដែល ធ្វើឲ្យក្មេងស្រីនេះមាន ផ្ទៃពោះព្រោះតែនាងមិនទាន់ គ្រប់អាយុ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]