អាមេរិក៖ មានស្ត្រីកាន់តែច្រើនឡើង ដែលព្យាយាមចង់ បានបបូរមាត់សែ្ពះស្អាត ដូចតារាវ័យក្មេង អាមេរិកនាង Kylie Jenner ដោយជ្រើស យកនូវវិធីដ៏គ្រោះថ្នាក់ និងចំលែកមួយ។


នាង Kylie Jenner តារាវ័យក្មេងជនជាតិអាមេរិក ដែលមានស្ត្រីជាច្រើន ចង់បានបបូរមាត់ដូចនាង

វិធីធ្វើឲ្យបបូរមាត់ស្ពែះបែបថ្មី នោះគេឲ្យឈ្មោះថា "bottle lip job" ដោយនារីៗវ័យក្មេង យកបបូរមាត់របស់ពួកនាង ដាក់ទៅក្នុងដបទឹកជ័រមួយ រួចហើយចាប់ផ្តើមបឺត យកខ្យល់ចេញមកក្រៅ ដើម្បីឲ្យបបូរមាត់ ហើមរីកធំ ជាងមុន។ យ៉ាងណាមិញ ក្រោយពីមានសិស្សសាលាវ័យ២៤ ឆ្នាំម្នាក់ឈ្មោះ Brittany Forster បានប្រើវិធីខាងលើ ហើយបបូរមាត់របស់នាង ប្រែក្លាយជាអាក្រក់មើលនោះ គេគ្រប់គ្នាគិតថា ប្រហែលជាលែងមាន នរណាម្នាក់ហ៊ានកែ បបូរមាត់ ដោយបឺតខ្យល់ពីដប ទឹកបែបនោះទៀតហើយ។

ប៉ុន្តែការពិតវាមិនដូច្នោះទេ ករណីស្រដៀងគ្នានេះក៏កើតមាន ផងដែរលើបងប្អូនស្រី២នាក់ឈ្មោះ Yrja Ás Baldvinsdottir និង Birgitta Ás ដែលរស់នៅប្រទេស អៀរឡង់។ គេទាំងពីរបានធ្វើបបូរមាត់ឲ្យស្ពែះ ដោយប្រើដបទឹកសុទ្ធដែរ ហើយលទ្ធផលមិនខុសគ្នានោះទេ គឺបបូរមាត់របស់ពួកនាង បានហើមប៉ោងអាក្រក់មើលតែម្តង។

“ខ្ញុំគ្រាន់តែចង់សាកល្បងវិធីនេះ ដើម្បីចង់ដឹងថា តើបបូរមាត់ខ្ញុំនឹងទៅជាយ៉ាងណា។ ខ្ញុំមិនដែលសាកល្បងនោះទេពីមុនមក ហើយក៏នឹងមិនធ្វើវាម្តងទៀតនោះដែរ ព្រោះពេលនេះបបូរមាត់របស់ខ្ញុំ បានប្រែពណ៌ទៅជាខៀវជាំទៅវិញ” នាង Yrja  បានសសេរនៅលើ Facebook របស់នាងដូច្នេះ៕

ខាងក្រោមគឺជារូបថត មួយចំនួនបង្ហាញពីរូបនារីវ័យ ជំទង់នៅលើអ៊ីនធើណិត ដែលប្រើដបទឹក សុទ្ធដើម្បីធ្វើឲ្យ បបូរមាត់រីកប៉ោង៖ 





ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]