កំពង់ស្ពឺ ៖ ចៅក្រមសាលា ដំបូងខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែកក្កដា បានសម្រេចឃុំ ខ្លួនជនសង្ស័យម្នាក់ អាយុ៦៤ឆ្នាំ ក្រោយពីត្រូវ បានសមត្ថ កិច្ចចាប់ខ្លួន បន្ទាប់ពី ្វជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំ កាលពីថ្ងៃទី៨ ខែកក្កដា ខណៈដែលក្មេងស្រីរង គ្រោះកំពុងឈរម្នាក់ឯង មុខបន្ទប់ទឹក នៅក្នុងការដ្ឋានកិន ថ្មមួយកន្លែង ក្នុងភូមិគិរី រស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

មន្ដ្រីនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះជាម ហួ អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងការដ្ឋាន វាយថ្ម រីឯក្មេងស្រីរង គ្រោះ ឈ្មោះស.ដ.ល អាយុ៧ឆ្នាំ  រស់នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។

សមត្ថកិច្ចបានបន្ដថា ខណៈក្មេងស្រី កំពុងឈរមុខបន្ទប់ទឹកតែម្នាក់ឯក ស្រាប់តែ ជនសង្ស័យ ឱ្យលុយក្មេងស្រីរងគ្រោះ ចំនួន ៥០០រៀល ហើយអូសដៃយកទៅរំលោភ ក្នុងបន្ទប់ទឹក ក្រោយមកស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ កែវ ពិសី បានបញ្ជាឱ្យ សមត្ថកិច្ចតាមចាប់ខ្លួន ។
ក្មេងស្រីរងគ្រោះបាននិយាយថា ជន សង្ស័យរូបនេះ បានរំលោភនាងចំនួន២ដង មកហើយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]