ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បន្ទាប់ពីបែកបាក់ស្នេហា ជាមួយ ទឹម រដ្ឋា លោក ហ្សេកគី ជនជាតិប៉ាគីស្ថាន និងជាជន អន្តោប្រវេសន៍ សម្បូរទ្រព្យម្នាក់ រស់នៅក្នុង រាជធានីភ្នំពេញ បានបង្កបញ្ហាជាច្រើន ដល់អ្នករស់នៅក្នុង ទីក្រុងជាមួយលោក ។ ថ្មីៗនេះ លោកបានជួបប្រទះ ជាមួយនឹងគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់ឡាន ដោយសារបើកលឿន នាពេលយប់ តែសំណាងល្អ លោកមិនស្លាប់ ក្នុងគ្រោះថ្នាក់ ។ ប៉ុន្តែបន្ទាប់ពី រងគ្រោះថ្នាក់បែបនេះ រួចមកលោក Zakky មិនព្រមបញ្ឈប់ សកម្មភាព ដ៏គគ្លើនរបស់ ខ្លួននេះឡើយ ។

ថ្មីៗនេះ អតីតអ្នកនិពន្ធ ដ៏ល្បីល្បាញ លោកជំទាវ ងិន ម៉ានីយា ថៃនរៈសត្យា ដែលជាម្ដាយបង្កើត របស់តារា សម្ដែងដ៏ល្បី លោក ថៃ នរៈពិទូរ្យ បានប្រើប្រាស់ Facebook របស់ខ្លួន និយាយយ៉ាង បើកចំហរ ពីលោក ហ្សេក គី អតីតសង្សារ ទឹម រដ្ឋា ដែលបានសម្ដែង អាកប្បកិរិយា មិនសមរម្យ ពេលជួបបញ្ហា តិចតួចខណៈ កំពុងបើកបរ តាមដងផ្លូវ ព្រោះជាជន បរទេសផងនោះ ត្រូវតែបង្ហាញអត្តចរិត ឲ្យប្រសើរជាងនេះ។

លោកជំទាវ ងិន ម៉ានិយា បានសរសេរក្នុង បណ្ដាញហ្វេសប៊ុកថា «មានបងប្អូនណាស្គាល់ អាជនបរទេស ម្នាក់នេះទេ? បើកឡាន មហាសែនឈ្លើយ គ្មានគោរពរសិទ្ធិ បើកបរអីបន្តិច បើកខុសហើយ បបួលគេចុះពី លើឡានវាយគ្នាទៀត ។ តើវាអាង អីទៅ ??? ហេតុអ្វី មិនខ្លាចច្បាប់ ស្រុកខ្មែរ មិនខ្លាច ប៉ូលីស ??? តើវាជាអ្នកណា(នរណា)? នៅលើដីខ្មែរ មើលងាយខ្មែរ មើលងាយច្បាប់ខ្មែរ ពិតជាគួរឲ្យ ស្អប់ខ្ពើមណាស់..» ។

បន្ទាប់ពីលោកជំទាវ បានចេញមុខនិយាយ ដោយផ្ទាល់បែបនេះ មិត្តក្នុងបណ្ដាញសង្គម Facebook បាននាំគ្នាចែក រំលែកបន្ត ពេញហ្វេសប៊ុក ដោយគាំទ្រប្រសាសន៍ របស់លោកជំទាវ ព្រោះគេពិតជា ឃើញភាពព្រហើន របស់លោក ហ្សេកគី ពិតប្រាកដមែន ។ ក្នុងនោះ គេក៏ឃើញអ្នកសិល្បៈ មួយចំនួន ចូលរួម Share ផងដែរ ។ ជារឿងពិតមិនថា ជនជាតិណា រស់នៅប្រទេសណា ត្រូវតែ គោរពរច្បាប់ នៃប្រទេសនោះ ព្រោះខ្លួនជ្រកកោន ក្រោមដំបូលច្បាប់ នៃប្រទេសនោះ ។ សូម្បីតែ ខ្លួនរស់នៅ ក្នុងប្រទេស របស់ខ្លួន ក៏ច្បាប់មាន ព្រំដែនកំណត់ដូចគ្នា មិនមែនធ្វើអ្វី ស្រេចតែអំពើ ចិត្តនោះឡើយ ។

តែសកម្មភាពមិន សមរម្យរបស់ ហ្សេកគី ហាក់បង្ហាញពី អារម្មណ៍ច្របូកច្របល់ ក្រោយបែកបាក់ស្នេហា ជាមួយតារា មហាសិចស៊ី ទឹម រដ្ឋា ។ មិត្តរបស់ ហ្សេកគី បានឲ្យដំបូន្មានថា លើកក្រោយគួរ ឈប់មានស្នេហា ជាមួយតារា ល្បីទៅ ប៉ុន្តែការ ឲ្យណែនាំនេះ មិនបានធ្វើឲ្យ ហ្សេកគឺ ធូរស្បើយផ្លូវចិត្តឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ