រាជធានីភ្នំពេញ ៖ រថយន្ត​​​​ម៉ាក​ឡង់​គ្រីស្ស័រ ពណ៌​សំបក​ឪឡឹក ​​បាន​​ថយ​មក​ប៉ះ​រថយន្ត​កូរ៉ូឡា​​ ពណ៌​ទឹក​ប៊ិច ខណៈ​ពេល​កំពុងធ្វើ​ដំណើរ​ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃទី​១១ កក្កដា ២០១២ នៅ​​​មុខ​ផ្ទះ​លេខ​១២ លើ​កំណាត់​ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ។ ​តែ​សំណាង​ល្អ​ពុំ​បង្ក​ឱ្យ​​នរណា​ម្នាក់​រង​របួស ឬគ្រោះ​​ថ្នាក់​អ្វី​ឡើយ។ ​លើស​​ពី​នេះ​ទៅ​ទៀត​រថយន្ត​ក៏​មិន​មាន​រង​​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះទេ ។

​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ គឺ​ម្ចាស់​រថយន្ត​​ទាំងពីរ​​គ្មាន​ការ​​យោគ​យល់​អធ្យា​ស្រ័យ​គ្នា ហើយជជែក​យក​ខុស​ត្រូវ​រៀង​ៗ​ខ្លួន​រហូត​រំខាន​ដល់​សមត្ថ​កិច្ច​មូល​ដ្ឋាន​ដែល​​កំពុង​មមា​ញឹក​ក្នុង​ភារ​កិច្ច​​ការ​ពារ​​​ប្រតិភូ​​អាស៊ាន​​ចុះ​ទៅ​អន្តរា​គមន៍​​ ទើប​​​ភាគី​ខាង​រថយន្ត​ឡង់​គ្រីស្ស័រ​​ ព្រម​សង​សំណង​ទៅ​​ភាគី​រថយន្ត​​កូរ៉ូឡា​​ចំនួន​៧០​ដុល្លារ​​ជា​ការ​បញ្ចប់​រឿង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]