អាមេរិក៖ វាជារឿងដ៏ កម្រនិង គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមហាវិទ្យាល័យ មួយកន្លែងរបស់ សហរដ្ឋ អាមេរិក បានប្រកាសអំពី ការដាក់បញ្ចូល វីដេអូហ្គេម ឲ្យក្លាយទៅជា ប្រភេទកីឡា ជាផ្លូវការ របស់ខ្លួន ព្រមទាំង ផ្តល់ជូននូវ អាហារូបករណ៍ សម្រាប់អ្នកលេងហ្គេម ទៀតផង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សាកលវិទ្យាល័យ ផ្នែកសិល្បៈសេរី Pikeville ដែលស្ថិត នៅក្នុងទីក្រុង Kentucky សហរដ្ឋ អាមេរិក បានប្រកាសផ្តល់ អាហារូបករណ៍ ដល់អ្នកដែល លេងវីដេអូហ្គេម League of Legends (LOL) ដែលជាប្រភេទ ហ្គេមអនឡាញ ដ៏ល្បីមួយ ចាប់ពីរដូវ ស្លឹកឈើជ្រុះ នេះតទៅ ដែលនេះគឺជា លើកដំបូងបំផុត ហើយដែលសាលា មួយនេះបាន សម្រេចធ្វើ បែបនេះ។

លោក Bruce Parsons នាយកផ្នែកផ្សព្វផ្សាយ នៃមហាវិទ្យាល័យ Pikeville បាននិយាយថា “ពិតណាស់ហ្គេម មួយនេះកំពុង តែក្លាយជា ភាពពេញនិយម របស់មនុស្ស ទូទាំងពិភពលោក ទៅហើយ។ ម្យ៉ាងវិញទៀត ហ្គេមនេះតម្រូវ ឲ្យមានការប្រកួតរវាង មនុស្ស២ក្រុម ដែលក្នុង១ក្រុមៗ មានសមាជិក ៥នាក់ ដោយទាមទារឲ្យ ពួកគេត្រូវ ការហ្វឹកហាត់, ភាពស្ទាត់ជំនាញ និងការសហការ គ្នាក្នុងក្រុម ដើម្បីអាច ទទួលបានជោគជ័យ”។


រូបភាពនៃ ហ្គេមអនឡាញ League of Legends (LOL)

លោក Parsons បានបន្តទៀតថា “ហ្គេមមួយនេះ គឺប្រៀបបាន ដូចជាការ ផ្តល់ជូនដល់ សិស្សរបស់ សាលានេះនូវ បច្ចេកវិទ្យាដ៏ប្លែកមួយ។ ម្យ៉ាងវិញទៀត ចំពោះអ្នកដែល អាចទទួលបាន អាហារូបករណ៍ ពីសាលាបាន នោះពួកគេត្រូវ មានពិន្ទុ GPA ដែលអាចជឿ ទុកចិត្តបាន ក្រោយមក ពួកគេនឹង ត្រូបានផ្តល់ឲ្យ នូវពេលវេលា ហ្វឹកហាត់ ព្រមទាំងបច្ចេកទេស ដើម្បីចូលរួមក្នុង កម្មវិធីប្រកួត នានា ទាំងក្នុងនិង ក្រៅសាលា ផងដែរ”។

ផ្អែកទៅលើ គេហទំ័ព័រ UPike បានបង្ហាញថា មហាវិទ្យាល័យនេះ បង្កើតកម្មវិធី នេះឡើងគឺ ដើម្បីប្រកួតប្រជែង ផ្នែកហ្គេមអនឡាញ ឬក៏ E-sport ជាមួយនឹង សាលាដទៃទៀត ក្នុងនោះក៏មាន មហាវិទ្យាល័យ Collegiate Star Leage ដែលស្ថិតនៅតំបន់ អាមេរិកខាងជើង ផងដែរ។

លើសពីនេះទៀត លោក Dr. James L. Hurley ប្រធាននៃ គេហទំព័រ UPike បាននិយាយថា “រឿងមួយនេះ គឺបានផ្តល់ប្រយោជន៍ ជាច្រើនដល់សិស្ស ព្រោះថាដើម្បីក្លាយជា អ្នកជំនាញ លេងហ្គេម ពួកគេត្រូវមាន គំនិតប្រកួតប្រជែង យ៉ាងខ្លាំងក្លា ព្រមទាំង មានការប្រឹងប្រែង និងចេះសហការ ជាមួយអ្នកដទៃ យ៉ាងល្អបំផុត និងចេះប្រើប្រាស់ ផ្នែកបច្ចេកវិទ្យាខ្ពស់ ទើបអាចសម្រេចបាន ដែលកត្តាទាំងនេះ គឺជាចំណុចសំខាន់ ដែលនិស្សិត ទាំងអស់ត្រូវ តែមាន”៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពនៃ មហាវិទ្យាល័យ Pikeville របស់សហរដ្ឋ អាមេរិក

វីដេអូបង្ហាញពី ប្រភេទហ្គេមអនឡាញ LOL៖

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]