រាជធានីភ្នំពេញ ៖ ​ស្រប​ពេល​ក្បួន​គណៈ​ប្រតិភូ​​អាស៊ាន​បើក​ឆ្លង​កាត់​ប៉ូលិស​បាន​ឃាត់​អ្នក​ធ្វើ​​ដំណើរ​តាម​ផ្លូវ​នោះ​ទាំង​អស់​ឱ្យ​ឈប់​សិន ស្រាប់តែ​រថយន្ត​ឡិចស៊ីស RX300 ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កូរ៉ូឡា​​ខ្ទេច​ស្ទើរ​ទាំង​ស្រុង ។ ​គ្រោះ​ថ្នាក់​​នេះ មិន​បណ្តាល​ឱ្យ​​មាន​រង​របួស​ទេ ហេតុ​ការណ៍​នេះ​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ កក្កដា ​តាមបណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​កែងផ្លូវ​​ម៉ៅសេទុង ស្ថិត​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ ចំការ​មន ។

​ក្រោយ​ពេល​កើតហេតុ​​ភាគីទាំង​​ពីរ​​បាន​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​​ដោយ​សន្តិវិធី​ ដោយ​ខាង​រថយន្ត​កូរ៉ូឡា​​ទាមទារ​សំណង​ពី​រថយន្តឡិចស៊ីស​ចំនួន​៥០០​ដុល្លារ ​តែ​ខាង​រថយន្តឡិចស៊ីស​សុំ​ត្រឹម​៤០០​ដុល្លារ ​ដើម្បី​បញ្ចប់​សាច់​រឿងនេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]