រាជធានីភ្នំពេញ ៖ ​​ក្រុម​ចោរ​​លួច​ប្លន់​​ដ៏​​សកម្ម​​ក្នុងសង្កាត់​​ចោមចៅ ​មាន​គ្នា​ប្រមាណ​៨​នាក់​ក្នុង​នោះ​ស្រី​ម្នាក់​ផង ដែល​ជិះ​សុទ្ធ​តែ​​រថយន្ត​ស៊េរី​ទំនើប​ត្រូវ​​អស់​លក្ខណ៍ ខណៈ​​​កំពុង​ធ្វើ​សកម្ម​ភាព​​គាស់​ដំបូល​រោង​ចក្រ​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ចោម​ចៅ​សហ​ការ​ជា​មួយ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែនជ័យ ​ដឹក​នាំ​ដោយ​លោក​ប៊ន ​សំអាត អធិ​ការ​​នគរ​បាល​​ខណ្ឌ​ពោធិ៍​សែនជ័យ ​ចុះ​​ប្រតិ​បត្តិ​ការ​​បង្ក្រាប​​បាន​កាល​ពី វេលា​ម៉ោង​ជាង​១២​អធ្រាត្រ​​រហូត​ដល់​ម៉ោង​៥​ព្រឹក​​ថ្ងៃទី​១២ ​កក្កដា ២០១២ ​នៅ​ក្នុងភូមិ​តាឡី សង្កាត់​​ដង្កោ ​ខណ្ឌ​ដង្កោ ​និងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ។

ក្នុង​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​​នេះដែរ សមត្ថ​កិច្ច​ដក​ហូត​បាន​រថយន្ត​៤​គ្រឿង ​និង​ម៉ូតូ​៣​គ្រឿង ។ ជន​សង្ស័យ​ទាំង​៨​នាក់នេះជា​មុខសញ្ញា​ចាស់​ដែល​សមត្ថ​កិច្ច​តាម​ប្រមាញ់​យូរ​មក​ហើយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]