រាជធានីភ្នំពេញ​ ៖ រថយន្ត​​ហាយ​ឡែន​ឌ័រ​ ពណ៌​ស្ករ​​ បើកបរ​ដោយ​​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ហើយ​ព្យាយាម​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​ទៀត​​នៅ​ពី​មុខ​​ ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ម៉ូតូ​ស្មាស​​ ពណ៌​ខ្មៅ ចំពី​ក្រោយ​ពេញ​ទំហឹង​​បណ្តា​ល​ឱ្យ​​បុរស​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់​ កាល​ពី​វេ​​លា​ម៉ោង​​៥​និង​១៥​នាទី​​ល្ងាច​ថ្ងៃ​ទី​១០ កក្កដា តាម​បណ្តោយ​​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​េហតុ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ រថយន្ត​ហា​យ​ឡែន​ឌ័រ ពណ៌​ស្ករ​ បើក​បរ​ដោយ​បុរស​ម្នាក់​​​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​២៧១ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ស្រាប់​តែ​មក​ដល់​​ចំណុច​កើត​ហេតុ​ រថយន្ត​​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​​នៅ​ពី​មុខ​ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ម៉ូតូ​ស្មាស​ ពណ៌​ខ្មៅ​​មួយ​គ្រឿ​ង​ទៀត​​ចំពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បុរស​អ្នក​បើក​ម៉ូតូ​​រង​របួស​​ធ្ងន់ ត្រូវ​រថយន្ត​​សា​មុយ​ដឹក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ឯ​រថយន្ត​​បង្ក​បាន​បើក​រត់​បាត់ ។ក្រោយ​ពេល​កើត​ហេតុ​ម៉ូតូ​​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍​​ខណ្ឌ​ទួល​គោក​យក​ទៅ​រក្សា​ទុក​ឱ្យ​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]