អាមេរិក៖ កាលពីពេលថ្មីៗនេះ ឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីស្រឡាង មួយទៀតត្រូវ បានក្រុមអ្នក វិទ្យាសាស្ត្រទើប នឹងបង្កើតបាន ដោយវា គឺជាខ្សែក មួយប្រភេទ ដែលមានប្រយោជន៍ យ៉ាងខ្លាំង សម្រាប់អ្នកដែល មានបំណងចង់ សម្រកទម្ងន់ ក្នុងការតាមដាន បរិមាណនៃ អាហារដែល ពួកគេបាន ទទួលទាន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមវិស្វករជំនាញ នៃសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា របស់សហរដ្ឋ អាមេរិក បានបង្កើត ឧបករណ៍មួយ មានឈ្មោះថា WearSens ដែលជាខ្សែ ម្យ៉ាងសម្រាប់ ពាក់នៅជុំវិញក របស់មនុស្ស ហើយវាមានភ្ជាប់ ជាមួយនឹង Sensor ដែលអាចជួយ ឲ្យមានភាព រំញ័រនៅត្រង់ បរិវេណក របស់មនុស្ស រាល់ពេលដែល ពួកគេញ៉ាំ ឬក៏ផឹក ច្រើនលើស ពីកម្រិតធម្មតា របស់ពួកគេ។

លើសពីនេះទៀត អ្នកជំនាញ បានបញ្ជាក់ ប្រាប់ទៀតថា ពេលដែលយើង ប្រើប្រាស់ឧបករណ៍ នេះដំបូង នោះវានឹងទាមទារ ឲ្យយើងបញ្ជាក់ អំពី អាយុ, កម្ពស់, ទម្ងន់, និងគោលបំណងពិត (ថាតើចង់ សម្រកទម្ងន់ ឬក៏រក្សា ទម្ងន់នៅ ដដែល) ទើបក្រោយមក វាអាចផ្តល់ ដំណឹងដល់ យើងអំពី បរិមាណនៃ អាហារ ដែលយើង បានទទួលទាន និងកម្រិតដែល យើងគួរទទួលទាន។

ក្រោយពីមាន ការសាកល្បង អំពីប្រតិបត្តិការរបស់ WearSens ទៅលើ មនុស្សជាង ៣០នាក់ ហើយនោះ បានបង្ហាញថា ឧបករណ៍មួយនេះ ពិតជាមាន ដំណើរការល្អ និងជាប្រយោជន៍ សម្រាប់មនុស្ស បានមួយកម្រិត ពិតមែន។

ក្រៅពីនេះ អ្នកជំនាញបាន បញ្ជាក់ទៀតថា WearSens អាចដំណើរការបាន ក៏ព្រោះតែ ប្រភេទអាហារនីមួយៗ មានការបញ្ចេញ គំរូខុសៗគ្នា នៃភាពរំញ័រ ត្រង់បរិវេណ ករបស់មនុស្ស ដូច្នេះហើយ ឧបករណ៍មួយនេះ មានបង្កប់នូវ Sensor piezoelectric ដែលវាមាន សមត្ថភាព អាចយល់ដឹង ពីលក្ខណៈនៃ អាហារ ឬក៏អ្វីដែល អ្នកកំពុងតែ ទទួលទាន តាមរយៈការ ស្ទាបស្ទង់ អំពីបម្រែបម្រួល នៃសម្ពាធ ឬក៏ទម្ងន់ របស់អាហារ ដើម្បីអាចធ្វើការ កម្រិតអំពី បរិមាណដែល អ្នកគួរ តែទទួលទាន។

នេះគឺជា ឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីនិងមាន ប្រយោជន៍មួយទៀត សម្រាប់មនុស្ស ដែលចង់ធ្វើការ កំណត់កម្រិត នៃអាហារ ដែលពួកគេ ទទួលទាន ឲ្យបានត្រឹមត្រូវ និងអ្នកដែល ចង់សម្រកទម្ងន់ ជាដើម។ យ៉ាងណាមិញ ឧបករណ៍មួយនេះ មិនទាន់ត្រូវ បានបញ្ជាក់អំពី តម្លៃក៏ដូចជា ថ្ងៃចេញលក់ នៅឡើយនោះទេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ ខ្សែកបច្ចេកវិទ្យា WearSens ដែលអាចជួយ កម្រិតនូវ បរិមាណនៃ ការទទួលទាន អាហាររបស់ មនុស្សបាន

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]