រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​តូចចិត្ត​នឹង​ប្រពន្ធ​សុំ​លែង​ក៏​សម្រេចចិត្ត​គិត​ខ្លី​ជិះ​ម៉ូតូ​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ តែត្រូវ​បានស​មត្ថ​កិច្ច​​ស​ង្កាត់​ឃ្មួញ ជួយ​ឃាត់​ទាន់​ពេលវេលា ​​ដែល​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​ជាង​៥​ល្ងាច​​ថ្ងៃទី​១១ កក្កដា ២០១២ ​ត្រង់​​ចំណុច​ស្ទឹង​​កំបុត​​ទំនប់​កប់​​ស្រូវ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំងរាំង​ចាស់ សង្កាត់​​ឃ្មួញ ​ខណ្ឌ​សែនសុខ ។

បុរស​ដែលគិត​ខ្លី​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​​ឆាយ រតនៈ ​អាយុ​២៩​ឆ្នាំ ​ជា​កម្ម​ករ​សំណង់​​ មាន​ប្រពន្ធ ឈ្មោះ​នួន ស៊ីណេត អាយុ​២៦​ឆ្នាំ ​ជា​កម្ម​​ការិនី​​រោងចក្រ​មាន​កូន​ស្រី​​ម្នាក់ ស្នាក់​នៅ​​ក្នុង​សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។ ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​​​មួយ​គូ​នេះ​រៀប​អាពាហ៍​​ពិពាហ៍​​រយៈ​ពេល​៦​ឆ្នាំ មក​ហើយ ​ហើយ​រយៈ​ពេល​១០​ថ្ងៃ​​ក្រោយ​មក​នេះ ម្តាយ​​ខាង​ស្រី​​ព្យា​​យាម​បំបែក​​កូន​ស្រីឱ្យ​ទៅ​យក​ប្តី​មួយទៀត​​ ខណៈ​​ដែល​បុរស​ខាងលើ​មិន​គិត​​រក​ស៊ី​​គិតតែ​ដើរ​ស៊ីផឹក​ស្រវឹង​​​រាល់ថ្ងៃ​នោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]