រាជធានីភ្នំពេញ ៖ ​ជនដៃ​ដល់​ឈ្មោះ​​ម៉ា​ជី​គីន ​ហៅជាំ ដែល​​​សម្លាប់​ស្ត្រី​ក្រមុំ​ចាស់​ស្រស់​សោភា​លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​ អូរ​ឫស្សីម្នាក់​កាល​ពី​ជាង​កន្លះ​ឆ្នាំ​មុន​ត្រូវបាន​​សាលា​ដំបូង​រាជ​ធានី ​ភ្នំពេញ ​ប្រកាស​សាល​ក្រម​​ផ្ត​ន្ទា​ទោស​​ដាក់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​កាល​ពី​ វេលា​​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ​២០១២ ​នៅ​ចំពោះ​មុខ​ជន​ដៃ​ដល់​ និង​អ្នក​ចូល​រួម​ជា​​ច្រើន​នាក់ ។

​បន្ទាប់​ពី​សំឡេង​ប្រកាស​សាល​ក្រម​​បាន​បញ្ចប់​​ទៅ ​បុរស​​បាត​ដៃ​​ប្រឡាក់​ឈាម​បាន​សម្រក់​ទឹក​​ភ្នែក​​​ជ្រែក​ភក្ត្រា​អាណិត​ អាត្មា គ្មាន​ឱកាស​បាន​ឃើញ​បរិយា​កាស​​សង្គម​ទៀត​ទេ ។ ការ​ប្រកាស​សាល​ក្រម​នេះ ធ្វើ​ឡើង​ដោយ​ចៅ​​ក្រម​​លោក​ស៊ិន វិសាល ដោយ​មាន​ព្រះ​រាជ​អាជ្ញា​​ និង​​ក្រឡា​បញ្ជី​ចូល​រួម​ផង​ដែរ ។

គួរ​រំលឹក​ថា ​ពិត​ជាឈាម​ស្រែក​​​ស្បែក​ហៅ​​មែន ​​រយៈ​ពេល​តែ​​១យប់​២ថ្ងៃ ​ជន​សង្ស័យ​ឈ្មោះ​ម៉ា ជីគីន ​​អាយុ​២៧ឆ្នាំ ដែលត្រូវ​​សមត្ថកិច្ច​​នគរ​​បាល​ខណ្ឌ​៧មករាសហការ​​ជា​មួយនគរ​បាល​​ជំនាញ​ ព្រហ្ម​​​ទណ្ឌកម្រិត​​​ធ្ងន់​​ និង​កម្រិត​​ស្រាល​រាជ​ធានីភ្នំពេញ​​សាកសួរជុំវិញ​​​ការ​ប្លន់​​​សម្លាប់​ យ៉ាង​សាហាវ និងគួរ​ឱ្យ​​រន្ធត់ដោយ​អារ.ក​ស្ត្រី​​​​ក្រមុំចាស់​​ម្នាក់លក់​គ្រឿង​ក្រអូប ​នៅ​ផ្សារ​អូរប្ញស្សី​​​បាន​សារ​ភាព​​​​ហើយ​ថា ខ្លួន​​ជា​ជន​ដៃដល់ ។ ​ឈ្មោះ​នេះត្រូវ​បាន​ប៉ូលិស​​​ឃាត់ខ្លួន​​កាលពី​ថ្ងៃទី២៥ ​វិច្ឆិកា ​​ដោយ​មាន​ការ​សង្ស័យពី​៧០% ទៅ​៨០% ព្រោះ​​តែ​គេមាន​ផ្ទះ​​នៅ​ក្បែរ​គ្នា​​ ហើយ​​​ចំណុច​សង្ស័យ​ច្រើន​ដូចជា​មុតម្រាមដៃ ​ហើយ​មានស្នាម​​​ក្រញៅ​លើ​ទ្រូង និង​ខោ​មាន​​​ប្រឡាក់​​តំណក់ឈាម ។
មន្ត្រី​​​​ប៉ូលិស​បានឱ្យ​ដឹង​ថា ​​នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​​​ថ្ងៃទី២៦ ​វិច្ឆិកា ​ឈ្មោះ​ម៉ា ​ជីគីន ​បាន​សារភាព​ថា ខ្លួន​ជា​ឃាត​ក​​ដែល​ធ្វើ​​សកម្ម​ភាព​​អារ.ក ​កាត់ដៃ​​​សម្លាប់​ប្លន់​យក​ទ្រព្យ​ពី​ស្ត្រី​​ក្រមុំ​​ចាស់​នោះមែន ​ហើយ​ធ្វើតែម្នាក់​ ឯង​ទេ និង​យក​​បាន​ខ្សែដៃប្លាទីន​១ខ្សែ​​​​ដែល​​​មានទម្ងន់​​២​តម្លឹង​១ហ៊ុន​៥លី ។ មន្ត្រី​​ប៉ូលិស​​បន្តថា ​ទំរាំ​​បាន​ចម្លើយ​​សារភាព​​យ៉ាង​ជាក់​លាក់​​នេះ ​​សមត្ថកិច្ច​​ស្ទើរតែ​​ចង់​ទាល់​​​តម្រិះ​ក្នុង​​ការ​សាក​សួរ​​ ព្រោះ​តែ​​​គេ​មិនព្រម​ឆ្លើយ ទោះបី​​រក​ឃើញ​​​មាន​ភស្តុ​តាង​អាចកំណត់ជា​មុខ​សញ្ញា​​​យ៉ាង​ណាក៏​ដោយ ។ ​

ការ​​​ធ្លាយ​ចម្លើយ​​​ចុង​​ក្រោយ គឺនៅវេលាថ្ងៃ​ត្រង់​​​ថ្ងៃទី​២៦ វិច្ឆិកា ​​​ប្រភព​ព័ត៌មាន​​​បានឱ្យ​ដឹង​ថា ​លោក​វរសេនីយ៍​ទោជួន​ ណារិន្ទ ​​ប្រធាន​ការិ​យាល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​​​កម្រិត​ធ្ងន់​​រាជ​ធានី​ ភ្នំពេញ ​​បានបញ្ជូន​​​លោក​​វរ​សេនីយ៍​ត្រី​​អេង​សោភា ​​អនុ​ប្រធាន​​​របស់​លោក និង​លោកវរ​សេនីយ៍​ត្រី​ជាវ ​វិបុល ​ប្រធាន​ការិយាល័យ​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​ដែល​ស្ទាត់​ជំនាញ​​ ​​ខាង​សួរចម្លើយ​​ឱ្យទៅ​​សហការ​ជាមួយ​នគរបាល​ខណ្ឌ៧មករា​​​​ ដើម្បី​​ឈ្លេចសួរ​​ត្រង់​ចំណុច​​​​ស្លាក​ស្នាម​លើ​ខ្លួន​​ជន​សង្ស័យ ដូច​ជាដៃ​មាន​ស្នាមមុត​នឹង​កាំបិត​​ ដងខ្លួន​មាន​ស្នាម​​ក្រញៅរបួស​ឆ្កួតជា​ច្រើន​កន្លែង​​​ដែលបញ្ជាក់​​​ថា ​​ពិត​ជា​​មានការ​ប្រតប់​ប្រតាយ​​គ្នាជាមួយជនរង​គ្រោះ​​ ​។ ពិសេស​ទៅ​ទៀតខោជើង​វែង​របស់​ជន​សង្ស័យ​មាន​​ដិតដាម​​ជាប់ប្រឡាក់​​ទៅ​ដោយ​​ ឈាម​ដែល​ចំណុច​នេះ​ហើយ​​ធ្វើ​ឱ្យ​​លោក​​អេង សោភា ​មានទុន​សម្រាប់​​​រកល្បិច​ដេញ​ដោល​​ឱ្យគេ​​ឆ្លើយ​សារ​ភាព​ ប៉ុន្តែ​​​ភ្លាមៗជន​នេះ​​​​នៅ​​​តែ​មិន​​ឆ្លើយ​ ។

លោកអេង សោភា ​​មាន​ប្រសាសន៍​ថា លោក​​បាន​ប្រែ​យុទ្ធ​សាស្ត្រ​​​​បង្វែរ​​សំណួរ​វិញ​ថា ​បើ​​ស្រឡាញ់​​ម្តាយ ប្រពន្ធ និងកូន​គួរ​តែ​ឆ្លើយ​​​ទៅ ព្រោះ​ពេលនេះ ពួកគេ​​​​ត្រូវ​បាន​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ និងសារភាព​​អស់ហើយដែរ ​​ចៀស​វាង​កុំឱ្យ​ម្តាយ​និងប្រពន្ធ​កូន​ពាក់ព័ន្ធ​ជាមួយ​យើង​ គួរ​តែ​​សារភាព​​ទទួល​ទោស​​តែម្នាក់ឯង​បាន​ហើយ ​​​។ គ្រាន់​តែឮលោក​អេង សោភា ​​ថា ម្តាយ​និ​ង​​ប្រពន្ធ​​កូន​ត្រូវ​​សមត្ថកិច្ច​​ឃាត់​ខ្លួន​ដែរនោះ ​ជន សង្ស័យ​​​បានសារភាព​ភ្លាម​ ប្រៀប​​ដូច​ព្រលឹង​​សព​ស្ត្រី​​ក្រមុំ​ចាស់​​​ដែលគេ​អារ.ក​សម្លាប់​​ប្លន់​ យក​ទ្រព្យ​​​សម្បត្តិ​​​ទើប​តែបាន២ថ្ងៃ មក​អន្ទង​​​​ឱ្យ​ឃាត​ក​ឆ្លើយ​​​សារ​ភាពទទួលកំហុស ។

ជនសង្ស័យ​បាន​​បញ្ជាក់​​ការពិតថា បានជា​ខ្លួន​​ដាច់​ចិត្ត​សម្លាប់​​​ស្ត្រី​ក្រមុំ​​​ចាស់​មាន​ផ្ទះជាប់គ្នា​ ​​ប្លន់​​យក​ទ្រព្យនោះ ​ព្រោះ​​តែ​​ជំពាក់​គេវ័ណ្ឌ.ក​​​គឺ​ជំពាក់​ប្រាក់​ធនាគារ​ប្រមាណ​១.១០០​ ដុល្លារ ​​​បន្ទាប់​ពី​សង​ខ្លះ​ហើយ​នោះ ហើយ​ត្រូវ​ដល់​ថ្ងៃ​​គេរឹបអូស​​យកផ្ទះ ។ ឈ្មោះ​ម៉ា ជីគីន ​​បាន​​សារ​ភាព​​​​ទៀត​ថា ​ប៉ុន្មាន​​ខែ​មុន​ម្តាយ​​របស់ខ្លួនបាន​ទៅ​​ខ្ចី​លុយ​ពីធនាគារ​អេស៊ីលីដា​ ចំនួន​១.៦០០​ដុល្លារ ​ដើម្បី​យកមក​​​សង​គេ​ដែល​ខ្លួនបាន​បំផ្លាញ​​​អស់ជា​ច្រើន​ រួម​ទាំង​​សេពគ្រឿង​ញៀនផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]