ខ្មែរឡូតធ្លាប់បានចុះផ្សាយរួចម្តងមកហើយនូវព័ត៌មានអំពី ជណ្តើរយន្តនៅផ្សារទំនើបមួយបានលេប ត្របាក់ឆក់យកជីវិតបុរសម្នាក់ដែលជាជាងជួសជុលជណ្តើរយន្តដែលមាន ចំនងជើងថា "ជណ្ដើរយន្ដស៊ីមនុស្សគួរអោយរន្ធត់" ឥឡូវនេះមានប្រភពព័ត៌មានមួយទៀត បានអោយដឹងថា មានក្មេងប្រុសម្នាក់ទៀតត្រូវបាន ជណ្តើរយន្តឆក់យកជីវិតដោយ សារតែបញ្ហាបច្ចេកទេស។

តាមប្រភពព័ត៌មានាបានអោយដឹងថា នៅទីក្រុងប៉េកាំងប្រទេសចិន មានក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីជណ្តើរយន្តបាត់បង់ម្ចាស់ការ ហើយវារត់បញ្ច្រាសទិស និងទាញមនុស្សជាច្រើនទំលាក់មកក្រោមគរលើគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ កន្លះព្រឹកថ្ងៃទី ៥ ខែកក្កដា ដោយក្មេងប្រុសរងគ្រោះបានមកជាមួយ ឪពុកក្នុងបំណងទៅសួនសត្វហើយក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្តង ហើយវាបានធ្វើអោយមនុស្សចំនួន ២ នាក់របួសធ្ងន់ និង ២៦ ទៀតរបួសស្រាល។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]