រាជធានីភ្នំពេញ ៖ ​នារី​៤​នាក់​ជិះ​រថយន្ត​កូរ៉ូឡា​ហួស​ផ្លូវ​​បត់​ច្រឡំ​​បត់​ផ្លូវ​ហាម​​ ឃាត់ ក៏បុក​គ្នា​ជា​មួយ​រថយន្ត​​កូរ៉េ​​បណ្តាល​​ឱ្យ​រថយន្ត​ទាំង​ពីរ​​វេរ​ចង្កូត ​ឡើង​លើ​ខឿន​សួន​ច្បារ​ទៅ​​បោក​​ផ្ទប់​នឹង​​ដើម​ចំប៉ី​​រង​របួស​ធ្ងន់​៣​ នាក់ ​ក្នុង​នោះ​​ស្រី​២​នាក់​ និង​ប្រុស​ម្នាក់​ទៀត​​​ជា​​ជន​ជាតិ​កូរ៉េ ជិះ​​​នៅ​ក្នុង​រថយន្ត​កូរ៉េ ។ ​គ្រោះ​ថ្នាក់​​នេះ​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​១១​និង​៤៣​​នាទី​​យប់​ថ្ងៃទី ​១០ កក្កដា តាម​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​មុខ​ក្រសួង​ការ​ពារ​ជាតិ សង្កាត់​មិត្តភាព ​ខណ្ឌ​៧មករា ។

នារី​ជិះ​​រថយន្ត​កូរ៉ូឡា​​របួស​បែក​ក្បាល​​២​នាក់ និង​ស្រាល​២​នាក់ ចំណែក​រថយន្ត​កូរ៉េ​​ ​ជិះដោយ​បុរស​ជន​ជាតិ​កូរ៉េ​​រង​របួស​បាក់​ធ្មេញ​ម្នាក់ និង​៣​នាក់​ទៀតរង​​​របួស​ស្រាល ។ ​នារី​រងគ្រោះ​​ទាំង​២​នាក់​ត្រូវ​មិត្តភក្តិ​​ដឹក​តាម​​ម៉ូតូ​​យក​ទៅ​ព្យា​ បាល​របួស​នៅគ្លី​និក​ឯក​ជន​ដោយ​ខ្លួន​ឯង ។ ស្រប​ពេល​នោះ​មាន​​យុវ​ជន​ម្នាក់ដែល​​ជា​ពិធី​ករ​ទូរទស្សន៍​បាន​ចេញ​មុខ​​មក ​ធានា​អះ​អាង​​ប្រាប់​ប៉ូលិស​​ថា រថយន្ត​នេះ​ជា​រថយន្ត​របស់​គេ ហើយ​​នារី​ទាំង​​៤​នាក់​នេះ​ខ្ចី​ជិះ​ទេ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]