រាជធានីភ្នំពេញ ៖ ​នារី​វ័យ​ក្មេង​ម្នាក់​ត្រូវ​​រថយន្ត​ដឹក​ខ្សាច់​កិន​បែក​ក្បាល ​​ខ្ទេច​ខ្លួន ​ធ្លាយ​​ពោះ​វៀន​​​ចេញ​មក​ក្រៅ​ស្លាប់​​ភ្លាមៗយ៉ាង​​អាណោច​​​អាធ័ម​ ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០១០ ជា​មួយ​ម្តាយ​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​​ស្រប​ទិស​គ្នា​​ ​​ដែល​ហេតុ​ការណ៍​គួរ​ឱ្យ​​រន្ធត់​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​១០​ និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​១១ កក្កដា ​២០១២ ​នៅ​​មុខ​ហ្គារ៉ាស​សាំង​សូគីម៉ិច ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​សង្កាត់​​ឫស្សី​កែវ ខណ្ឌ​​ឫស្សីកែវ ​។

នារី​រង​គ្រោះដែល​ស្លាប់​បាត់​បង់​ជីវិត​​ឈ្មោះ​ សុគន្ធា អាយុ​​២២​ឆ្នាំ ​ស្នាក់​នៅ​ក្រុងតា​ខ្មៅ ខេត្ត​កណ្តាល ចំណែក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​សោម សាវឿន អាយុ​៥០​ឆ្នាំ រង​របួស​ស្រាល ។ រថយន្ត​បង្ក​​​ក្រោយ​ពី​កើត​ហេតុ​បាន​បើក​រត់​គេចបាត់​ តែ​សមត្ថ​កិច្ច​​កំពុង​តាម​ប្រមាញ់​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]