បច្ចេកវិទ្យា៖ សំរាប់អ្នកនិយម ប្រើប្រាស់ទូរសព្ទ iPhone  មិនថាទោះបីជា ទូរសព្ទថ្មី និង ម៉ូឌែលថ្មីបំផុតក៏ដោយ ប្រាកដជាតែងតែជួប បញ្ហាចោទមួយជាមិនខាន គឺទូរសព្ទ iPhone ប្រើឆាប់អស់ថ្ម។ សម្រាប់ថ្ងៃនេះ អ្នកអាចមកយល់ពីវិធីងាយៗ ទាំង ១១ យ៉ាង អាចជួយកុំឲ្យទូរសព្ទ iPhone  ឆាប់អស់ថ្មលឿនពេក ដូចខាងក្រោម៖

១. បិទ ឬ បន្ថយពន្លឺទូរសព្ទ (Brightness)  ការបិទឬបន្ថយ ពន្លឺទូរសព្ទ iPhone ឲ្យនៅកម្រិតទាបវា អាចជួយមិនឲ្យ ទូរសព្ទ iPhone ឆាប់ អស់ថ្មបាន។

២. អាចបើក Auto-brightness ការបើក Auto-brightness នឹងអាចជួយ រក្សាថាមពលថ្ម ទូរសព្ទ iPhone របស់អ្នកបានផងដែរ ពីព្រោះ Auto-brightness នឹងធ្វើឲ្យអេក្រង់ទូរសព្ទ iPhone កំនត់ពន្លឺសមស្រប ទៅតាមទីកន្លែង ដែលកំពុងប្រើប្រាស់ទូរសព្ទ។ ចូលទៅកាន់ Settings  >  Display & Brightness  និងរុញបើកជាពន្លឺពណ៌បៃតងជាការស្រេច ។

៣. បិទ Bluetooth Bluetooth មិនស៊ីថ្ម ខ្លាំងនោះទេ ប៉ុន្តែបើបើក Bluetooth ចោលរហូត វានឹងអាចឲ្យ ទូរសព្ទ iPhone របស់អ្នកឆាប់អស់ថ្ម។

. បិទ 4G LTE 4G LTE ពិតជាអាចឲ្យល្បឿន Download លឿនបាន ប៉ុន្តែពេលមិនចាំបាច់ប្រើការវាទេ អ្នកគួរតែបិទចោល ដើម្បីកុំឲ្យ iPhone ឆាប់អស់ថ្ម ។ បិទ LTE ដោយចូលទៅ ក្នុង Settings > Cellular > Enable LTE បាន បិទវាដោយចុចយក Off  ។

៥. ត្រួតពិនិត្យមើលកម្មវិធី (apps) អ្វីខ្លះ ប្រើអស់ថ្មខ្លាំងជាងគេ ៖ សំរាប់ អ្នកប្រើប្រាស់ទូរសព្ទ iPhone ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ IOS 8 អ្នកអាចត្រួតពិនិត្យ ថាតើកម្មវិធីណា ប្រើថាមពលថ្មអស់ប៉ុន្មានបាន។ អ្នកគ្រាន់តែចូលទៅកាន់  Settings > General > Usage > Battery Usage មើលចំនួនភាគរយនៃកម្មវិធីនិមួយៗ ហើយក្នុងករណីនេះ ប្រសិនបើអ្នក ឃើញកម្មវិធី (apps) ណា ស៊ីថ្ម ខ្លាំងជាងគេ ហើយ អ្នកមិនសូវប្រើប្រាស់វាទេ អ្នកអាចចូលទៅ មើល Settings ម្តងទៀត ដើម្បីដាក់កម្មវិធីទាំងនោះ កុំឲ្យដំណើរការលើ background ទូរសព្ទរបស់អ្នក ។

៦. របៀបបិទ Background App refresh ប្រព័ន្ធប្រតិបត្តិការ IOS 7 និង IOS 8   អាចឲ្យកម្មវិធី ដទៃដំណើរការលើ Background ទូរសព្ទបាន ទោះបីជាកម្មវិធីនោះអ្នក មិនប្រើប្រាស់ក៏ដោយ។ នេះជាមូលហេតុអាចធ្វើឲ្យ ទូរសព្ទ ឆាប់អស់ថ្ម។ ចូលទៅក្នុង  Settings > General > Background App refresh  ហើយអ្នកក៏អាចបិទ កម្មវិធីណាមួយ ដែលអ្នកគិតថា ស៊ីថ្ម ខ្លាំងជាងគេផងដែរ។

៧. បិទ push notifications  ការដាក់ Notifications នឹងធ្វើឲ្យអេក្រង់ឡើងពន្លឺ និងបន្លឺសំលេង ដែលអាចធ្វើឲ្យ iPhone  ឆាប់អស់ថ្មណាស់ ។ អ្នកអាចបិទនូវ Notifications ដែលលោតច្រើនដងពេក និងមិនចាំបាច់ដើម្បីរក្សាថាមពលថ្ម ឲ្យប្រើបានយូរ។ ចូលទៅក្នុង Settings > Notifications ហើយបិទ "Allow Notifications"  សំរាប់កម្មវិធីដែលមិនចាំបាច់ ឲ្យមាន Notifications។

៨. បិទ រូបភាព Background  ដែលមានចលនានៅលើអេក្រង់ ៖ ដាក់ រូបភាព Background  ដែលមានចលនា ធ្វើឲ្យអេក្រង់មើលទៅ គួរឲ្យចាប់អារម្មណ៍ តែវាស៊ីថ្ម បើប្រៀបធៀបទៅនឹង រូបភាព Background ដែលគ្មានចលនា។ បើមិនចង់ឲ្យទូរសព្ទ ឆាប់អស់ថ្ម អ្នកអាចចូល ទៅកាន់ Settings > Wallpaper ហើយ ជ្រើសរើស រូបភាព Background ណា ដែលគ្មានចលនា។

៩. បិទ GPS ទូរសព្ទរបស់អ្នក ៖ GPS ស៊ី ថ្មទូរសព្ទ ខ្លាំងណាស់  ដូច្នេះពេលដែលមិនចាំបាច់ អ្នកគួរតែបិទ GPS ចោល ដើម្បីកុំឲ្យ ទូរសព្ទ ឆាប់អស់ថ្មលឿនពេក។ ដោយគ្រាន់តែ ចូលទៅ កាន់ Settings > Privacy > Location Services រួចចុចយក Off  ជាការស្រច ។

១០. បិទ Push Email កម្មវិធី Mail app របស់ទូរសព្ទ iPhone នឹងលោតបង្ហាញ email ថ្មីៗគ្រប់ពេល នៅពេលដែល អ្នកទទួលបាន email ថ្មីៗ។ ធ្វើការ បិទ Push email ដោយគ្រាន់តែ ចូលទៅកាន់ Settings > Mail, Contacts, Calendars > Fetch New Data ។

១១.  ដាក់ ទូរសព្ទឲ្យចាក់សោរ ស្វ័យប្រវត្តិ បន្ទាប់ពី១នាទី៖ ចង់ឲ្យទូរសព្ទ មិនឆាប់អស់ថ្ម អ្នកអាចដាក់ទូរសព្ទ ឲ្យចាក់សោរស្វ័យប្រវត្តិ បន្ទាប់ពី ១ នាទី។ ធ្វើការកំនត់បែបនេះ ដោយចូលទៅ កាន់ Settings > General > Auto-Lock ៕

 

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]