កាលពីពេលកន្លងទៅនេះ មានក្មេងប្រុសម្នាក់ បានត្រូវបានសត្វក្រពើ ខាំយ៉ាងសាហាវ ដែលនេះចាត់ទុកជា បទពិសោធន៍ដ៏អាក្រក់របស់ ក្រុមគ្រួសារ និងមិត្ដរបស់ក្មេងនេះ ដែលត្រូវបាត់បង់ដៃម្ខាង។

ក្មេងប្រុសនេះមាន ឈ្មោះថា Kaleb Langdale ដែលមានអាយុ១៧ឆ្នាំ​បានហែលទឹកលេងនៅ ក្នុងទន្លេមួយដែលមានឈ្មោះថា Caloosahatchee នៅ Moore Haven ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច។ ក្រពើដែលព្យាយាម សម្លាប់ក្មេងប្រុសនេះ មានប្រវែងប្រហែលជាជាង ៣ម៉ែត្រ ដែលហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃច័ន្ទ នៅពេលថ្ងៃត្រង់។ ក្មេងប្រុស នេះបាន និយាយថាខ្លួនព្យាយាមហែល គេចពីក្រពើដ៏ធំនេះ តែដៃស្ដាំរបស់ខ្លួនបានត្រូវបាត់បង់ដោយសារ តែវាបានខាំ ទោះបីជានៅសល់តែដៃ ម្ខាងក៏ដោយ ក៏ខ្លួនព្យាយាមហែលមកលើ ដីគោកដោយសុវត្ថិភាព​ហើយ ត្រូវបានមិត្ដភិក្ដជួយសង្គ្រោះ។ គាត់ត្រូវបានគេបញ្ជូនមក មន្ទីរពេទ្យភ្លាមៗ ហើយក្រពើនោះក៏ត្រូវបានគេ នៅពេលល្ងាចថ្ងៃនោះដែរ។

នេះជាសំណាង១ ក្នុង១០០គ្រោះថ្នាក់ហើយ ដូចនេះសូមឲ្យមានការ ប្រុងប្រយ័ត្នមុនពេលចុះហែលទឹក នៅកន្លែងណាមួយ៕

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]