រាជធានីភ្នំពេញ ៖ ​​ជិះ​ម៉ូតូ​​​បុកគ្នា​រង​របួស​​​មិន​ព្រម​​​ធ្វើការ​ដោះ​ស្រាយ​​គ្នា​ទេ​ គិត​​​តែ​ពី​ទូរស័ព្ទ​ហៅ​​​​បក្ស​ពួក​​មក​អន្តរាគមន៍​​សូម្បី​តែ​កម្លាំង​​ ប៉ូលិស​​​​ចុះ​ទៅ​​​វាស់​វែង​​​ក៏​មិន​ខ្វល់​ដែរ​ រហូត​​ធ្វើ​ឱ្យ​ស្ទះ​​ចរាចរណ៍​រាប់​ម៉ោង​ កាលពី​​វេលា​ម៉ោង​​​១២​និង​​២០នាទី​​ថ្ងៃ​ត្រង់​ ថ្ងៃទី​៩ កក្កដា​​ ចំណុច​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀត​ លើ​ផ្លូវ​លេខ​​២៧១​ ក្នុង​សង្កាត់​ទំនប់​​ទឹក​ ខណ្ឌ​​ចំការមន ។

ប្រជាពល​រដ្ឋ​​ដែល​ឃើញ​ហេតុ​ការណ៍​​បាន​ឱ្យ​ដឹងថា ​ម៉ូតូ​​សេ​​១២៥ ស៊េរី​២០០៩ ​ពណ៌​ខ្មៅ ជិះ​២នាក់​​ប្តី​ប្រពន្ធ​ តាម​ផ្លូវ​លេខ​​២៧១​ ពី​ត្បូង​ទៅ​ជើង​​ ចំណែក​ម៉ូតូ​​គុប​ជ្រុ​ង​​​៩០​ ពណ៌​ទឹក​ប្រាក់​ ជិះ​ស្រប​​​​ទិស​គ្នា​ ខណៈ​​កំពុង​តែ​ជិះ​ស្រាប់​តែ​ម៉ូតូ​​​គុប​ជ្រុង​​​​៩០​បត់​ឆ្វេង​​​លឿន​ ស្លេវ មិន​បាន​​​ស៊ី​ញ៉ូទេ បណ្តាល​​ឱ្យ​ម៉ូតូ​​សេ​១២៥​ ជាន់​ហ្វ្រាំង​មិន​ទាន​់​​បុក​ពី​​ក្រោយ​​ធ្វើ​ឱ្យ​ម៉ូតូ​​គុប​ដួល​​​រយះ​ ក្រោម​ភ្នែក​​ ​ចំណែក​​ម៉ូតូ​​​សេ​១២៥​ ​មិន​បាន​ដួល​ទេ​ តែ​ស្ត្រី​​​ជា​ប្រពន្ធ​​ធ្លាក​់​ពី​លើ​ម៉ូតូ​​​ថ្លោះ​ចង្កេះ ។

អ្នក​បើក​ម៉ូតូ​​សេ​១២៥​ ឈ្មោះ​សៀង​ សូ​ អាយុ​​៥៥ឆ្នាំ ជា​ជា​ងជួស​ជុល​​រថយន្ត​ មាន​ស្រុក​កំណើត​​​ខេត្ត​តាកែវ ប្រពន្ធ​ឈ្មោះ​ ស្រី​មុំ​ អាយុ​៤០​ឆ្នាំ​ ។ អ្នក​ទាំង​ពីរ​ជិះ​​ម៉ូតូ​​ឌុប​​​គ្នា​ទៅ​ទិញ​គ្រឿង​​​ជួស​ជុល​រថយន្ត​នៅ​ ផ្សារ​ច្បារ​​​អំពៅ ។ ចំណែក​អ្នក​ជិះ​​ម៉ូតូ​គុ​ប​ជ្រុង​​​ឈ្មោះ​ម៉ៅ​ វុត្ថា ភេទប្រុស​ អាយុ​​២០ឆ្នាំ ជា​និស្សិត​​​ឆ្នាំ​ទី​២​​ ​​ស្នាក់​នៅ​​​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

ក្រោយ​ពេល​កើេត​ហេតុ​​​​ភាគី​ទាំងពីរ​​​ជជែក​​​តឹង​ សរសៃក​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​ ហើយ​យុវ​ជន​ដែល​ជិះ​​ម៉ូតូ​គុប​ជ្រុង​​នោះ​គិត​តែ​ពី​ទូរស័ព្ទ​ហៅ​បក្សពួក​ មក​ជួយ​អន្ត​រាគមន៍​​មិន​ព្រម​​ដោះ​ស្រាយ​ដោយ​​សន្តិវិធី​​ទេ ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​រាប់​ម៉ោង​ ។ ក្រោយ​​មក​​​យុវជន​​ខាង​ម៉ូតូ​​គុប​សុខ​ចិត្ត​សង​សំណង​​ចំនួន​​៣០ដុល្លារ​ទៅ ​ខាង​ម៉ូតូ​សេ​១២៥ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]