ត្រី Piranha ដែលជាប្រភេទត្រីដែលស៊ីសាច់ជាអាហារ​ នោះឥឡូវនេះវាបានផ្លាស់ប្តូរទំលាប់ នៃការស្វែងរកចំនីរបស់វាហើយ ហើយមានមនុស្សជាច្រើនបាន ធ្វើការរាយការណ៍មកដល់ប៉ូលិសថា ត្រី Piranha បានខាំពួកគេ ហើយស៊ីឆ្កែរបស់ពួកគេទៀតផង ក្នុងអំឡុងដែលពួកគេចុះទៅលេងទឹក។

តាមប្រភពព័ត៌មានបានអោយដឹងថា បឹងមួយនៅឯភាគខាងត្បូងប្រទេសចិន មានបុរសម្នាក់ត្រូវបានត្រី Piranha នេះខាំដៃហើយគាត់បានប្រាប់ថា វាមានគ្នាច្រើនខ្លាំងណាស់ សំណាងដែរដែលគាត់ ឡើងមកលើគោកទាន់ ប៉ុន្តែឆ្កែរបស់គាត់ដែលលេងទឹកជាមួយគ្នានោះ បានងាប់បាត់ដោយសារតែត្រី Piranha នេះស៊ី។​ គួរបញ្ជាក់ផងដែរថា រឿងនេះត្រូវបានអ្នកជំនាញកំពុងតែស៊ើបអង្កេត ហើយពួកគេបានហាមប្រជាជនទាំងអស់កុំទាន់ភ្ញាក់ផ្អើលអី ដោយរង់ចាំលទ្ធផលពិតប្រាកដសិន។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]