ភ្នំពេញ៖ រថយន្ដទួរីសមួយ គ្រឿងក្រឡាប់ផ្ងា ជើងចង្គ្រៀងៗ ដោយសារតែ អ្នកបើកបរ ផឹកស៊ីស្រវឹង ធ្លាក់ភ្នែក បើកមកទិញសាច់ក្លែម លឿនពេកគ្រប់គ្រង លែងបាន ក៏ជ្រុល ទៅបុកបង្គោល ភ្លើងរួចហើយ វិល១ជុំកំពិតកាប៊ីនមុខ ឡើងរួញ ប៉ុន្ដែសំណាងល្អអ្នកបើកបរ គ្រាន់តែរងរបួសមិន ប៉ះពាល់ដល់ អាយុជីវិត បន្ទាប់ពីកើត ហេតុ ឃើញ អ្នកបើកបរនិង អ្នករួមដំណើរលូនចេញ ពីរថយន្ដ ឡើងជិះម៉ូតូឌុប ទៅបាត់ បន្សល់ទុកតែរថយន្ដ ចោលនៅ កន្លែងកើតហេតុ ។ ហេតុការនេះកើត ឡើងកាល ពីល្ងាច ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដោយថ្ងៃនេះជា ថ្ងៃទី១០ កម្មករ-កម្មការិនី បើកលុយ ហើយម្ចាស់រថយន្ដ ក៏ត្រូវទទួលបាន ប្រាក់ឈ្នួលទើបគាត់ សប្បាយចិត្ដ គឺបានទិញសាច់ ក្លែមនិង ស្រាទៅផឹកស៊ី នៅចំណុចដីវាល ខាងត្បូង រោងចក្រជិតកន្លែង កើតហេតុចាប់តាំងពី ព្រឹកមក ម្ល៉េះ រហូតដល់ថ្ងៃរសៀល ខ្វះ សាច់ក្លែមក៏បាន បើកមកទិញសាច់ក្លែម បន្ដ តែដោយសារតែគេ ស្រវឹង ខ្លាំងពេក បើកបរលឿន គ្រប់គ្រងលែងបាន ក៏ជ្រុលទៅបុកបង្គោលភ្លើង យ៉ាងពេញទំហឹង បណ្ដាល ឱ្យវិល១ជុំបែរក្បាល រថយន្ដត្រឡប់ទៅវិញផ្ងាជើង របើកគូថរថយន្ដ រួញកាប៊ីន ។ ចំណែក ឯ អ្នកបើកបរ បន្ទាប់ពីកើតហេតុ បានលូនចេញពី រថយន្ដ ឡើងជិះម៉ូតូ ឌុបគេចខ្លួន បាត់ទៅ បន្សល់ ទុករថយន្ដ ចោល នៅនឹងកន្លែងកើតហេតុ។

រថយន្ដដែលរងការខូចខាតដោយសារម្ចាស់ ស្រវឹងនោះម៉ាកទួរីស ១២កៅអី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២ព-១៤៧២ ចំណែកឯអ្នក បើកបរនិងរួមដំណើរ នោះ ពុំត្រូវបានគេស្គាល់ អត្ដសញ្ញាណ នោះទេ គ្រាន់តែដឹងថា រស់នៅប៉ាំងកសី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជារថយន្ដដឹក កម្មករវិល ត្រឡប់ ទៅផ្ទះវិញ ព្រឹកល្ងាច ។

ប្រភពបានបន្ដទៀតថា នេះសំណាងល្អហើយ ដែលមិនទាន់ដឹក កម្មករ-កម្មការិនី វិលត្រឡប់ ទៅវិញ ប្រសិនបើពេល ដឹកវិញនោះ កម្មករ-កម្មការិនី នៅក្នុងរថយន្ដ៣០ ទៅ៤០នាក់ មិនដឹងជា យ៉ាងនោះ ឡើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ សេងឡុង
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]