រា​ជ​ធានី​ភ្នំពេញ​ ៖ បុរ​ស​​ចំណាស់​​​ម្នាក់​​ព្រោះ​​តែមួយ​​​ថ្ងៃៗ​​​ដើរ​​តែ​ស៊ីផឹក​​​ស្រវឹង​​ ​ទើប​​ចូល​ផ្ទះ​ ហើយ​​​​​រក​រឿង​​​ប្រពន្ធ​កូន​​​មិន​ឈប់​​​​ឈរ​​​​​ក៏ត្រូវ​​​ប្រពន្ធ​​​​ សុំ​​លែង​​​​​ ។ ដោយសារ​​ឈឺ​ចិត្ត​​​​​​​​ប្រពន្ធ​សុំ​លែង​​​​​ក៏​ទៅ​ផឹក​​បន្ត​ទៀត​​​ក្នុង​ បំណង​​​​​ផ្គើន​​​​​​ឱ្យ​​​កាន់​តែ​ខ្លាំង​​​​​ លុះ​នៅ​ពេល​​​​​ដើរ​​​មក​ផ្ទះ​​​​វិញ​​ក៏​​​​​ដួល​បោក​ទៅ​នឹង​​ខឿន​​ចិញ្ចើម ​ផ្លូវ​​​ បណ្តាល​ឱ្យ​​​រង​របួស​​​បែក​មុខ​​​មាត់​ហូរ​​ឈាម​​កក្លាក់​ ​​កា​ល​ពី​វេលា​​ម៉ោង​​​៤​និង​​​៤៥​នាទី​​ល្ងាច​ថ្ងៃ​ទី​​​៩ កក្ក​ដា ​នៅ​ក្នុង​​​សង្កាត់​​​បឹ​ង​សាឡាង​​ ខណ្ឌ​​ទួល​គោក​​ ។

បុរ​ស​ចំ​ណាស់​​​ម្នាក់​​នេះ​​ឈ្មោះ​​ វិត ​អាយុ​​៤០​ឆ្នាំ ​​ស្នាក់​នៅក្នុង​​សង្កាត​់​បឹង​សាឡាង​​​ ខណ្ឌ​ទួល​គោក​​ ​ក្រោយ​ពី​​ផឹក​ស្រវឹង​​ហើយ​ដើរ​​ដួល​​​រង​របួស​​ក៏​ត្រូវ​​​បាន​បង​ប្អូន​​ ​​ និង​ប្រពន្ធ​​​​ដឹក​​តាម​សីុ​ក្លូ​​​យក​ទៅ​ផ្ទះ ។ តាម​​​ស្ត្រី​ជា​​​ប្រពន្ធ​​​​​​​ឱ្យ​ដឹង​ថា ​​គាត់​បាន​​​សុំ​លែង​​​​លះ​ ដោយ​សារ​​​តែប្តី​​​គិត​តែ​​ពី​​ដើរ​សីុ​ផឹក​​មួយ​ខែ​​​ទល់​​មួយ​ខែ​​​មិន​ ដែល​​ស្វាង​ ​។ គាត់​​​បន្ត​ថា ​​​ដោយ​​​​​​សារ​ឮ​​ថា គាត់​​សុំ​លែង​​ប្តី​គាត់​​នេះ​ក៏​​​ចេញ​ពី​ផ្ទះ​ទៅ​ផឹក​បន្តទៀត​​រហូត​ដល់​ ម៉ោង​​​៤​និង​​៤៥​​នាទី​ល្ងាច​​ក៏​ឮគេ​ប្រាប់​ថា ប្តី​​​គាត់​​​ស្រវឹង​​​ដួល​​​ច្រងាប់​ច្រងិល​​​បែកមុខ​​​បែក​មាត់​​​ហូរ​​ ឈាម​កក្លាក់​​​ម្នាក់​​​ឯង​ ។

​បុរ​សចំណាស់​​​ខាង​លើ​ ក្រោយ​​​ពី​ដួល​​​​​បាន​និយាយ​​ប្រាប់​ប្រពន្ធ​​​​​ថា បើ​នៅ​​​តែ​ចង់​លែង​​​​​​ទៀត​គាត់​នឹង​​​ផឹក​​​ឱ្យ​ទាល់​តែ​ស្លាប់​​​​ ​ថ្ងៃ​​នេះ​​ដួល​បែក​​មុខ​​ ថ្ងៃ​​ស្អែក​​ផឹក​ហើយ​​​ដើ​រ​ចូល​​រថយន្ត​​​​ឱ្យ​បុក​​​ស្លាប់​​តែ​ម្តង ។ ​​បុរ​ស​​ចំណាស់​​​​នេះ​បាន​និយាយ​គំរាម​​​ប្រពន្ធ​​​​ប្រមាណ​​១០​នាទី​​ ទើប​​​យល់​ព្រម​​​​​ឡើង​ជិះ​​​​សីុក្លូ​​ត្រឡប់​​ទៅ​ផ្ទះ​​ជា​មួយ​​​ប្រពន្ធ ​​​វិញ ដោយ​​​ប្រពន្ធ​​​​ប្រាប់​ថា​​ឱ្យ​តែ​​ឈប់​ផឹក​​គាត់​មិនលែង​​​ទេ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]