ភ្នំពេញ៖ បន្ទាប់ពីផ្ញើរសារអរគុណ ទៅដល់ សកម្មជនតំបន់អារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ដែលត្រូវបានបញ្ជូន ត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញនោះ តារាចម្រៀងផលិតកម្មថោន ដែលមានទឹកចិត្តស្រឡាញ់ និងការពារធម្មជាតិ កញ្ញា មាស សុខសោភា បានត្អូញត្អែរពីក្តីបារម្ភរបស់នាង នៅលើទំព័រហ្វេសប៊ុក និងអំពាវនាវសារជាថ្មី ដល់អ្នកសារព័ត៌មាន កុំអោយចុះផ្សាយអត្ថបទ ដែលយករូបនាងទៅពាក់ព័ន្ធ នឹងបញ្ហានយោបាយ។

នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ កញ្ញា មាស សុខសោភា បានផ្ញើរនូវពាក្យពេជន៍មួយចំនួន អមដោយរូបថតចំនួន៣សន្លឹក ដែលបង្ហាញ ពីក្តីកង្វល់របស់នាង ចំពោះព័ត៌មានថ្មីៗកន្លងទៅនេះ ដែលបានយកការស្រឡាញ់ ព្រៃឈើនិងធម្មជាតិរបស់នាង ភ្ជាប់ជាមួយបញ្ហានយោបាយនានា។ នាងបានសរសេរជាភាសាអង់គ្លេស ដែលមានខ្លឹមសារដូច្នេះថា “មានព័ត៌មានថ្មីៗដែលបានចុះផ្សាយពីនាងខ្ញុំ និងព័ត៌មានបន្តបន្ទាប់ទៀត បានកំពុងបង្វែររូបនាងខ្ញុំអោយ ពាក់ព័ន្ធជាមួយបញ្ហានយោបាយ។ សូមមេត្តាគោរពនូវក្តីប្រាថ្នារបស់ខ្ញុំ ដោយដកខ្ញុំចេញពីបញ្ហានយោបាយ និងព្រិត្តការណ៍ទាំងឡាយណា ដែលប្រឆាំងនឹងច្បាប់ជាតិរបស់យើង។ ការបំភ្លៃព័ត៌មាននៃរូបនាងខ្ញុំយកទៅចុះផ្សាយ ដើម្បីចំណេញតែប្រាក់ គឺជាទង្វើដ៏ខុសឆ្គងមួយ។ ខ្ញុំជឿជាក់ថាបរិស្ថានជាបញ្ហាដាច់ ដោយឡែក ចំណែកច្បាប់ត្រូវបានអនុវត្ត សំរាប់ហេតុផលល្អហើយ យើងត្រូវតែគោរព។ ធម្មជាតិ សត្វ និង បរិស្ថានខ្ញុំមានទឹកចិត្តស្រឡាញ់ ប៉ុន្តែចំណង់ចំណូលចិត្តដំបូងរបស់ខ្ញុំគឺតន្ត្រី។ ខ្ញុំនឹងបន្តថែរក្សាបរិស្ថាន ជាមួយការគោរពតាមច្បាប់នគររបស់យើង។ ខ្ញុំសង្ឃឹមថានឹងឃើញ យុវជនទាំងអស់ និងអ្នកដែលស្រឡាញ់ធម្មជាតិ នៅខែមិថុនា, កក្កដា ដើម្បីជួយដល់ការដាំដើមឈើ សម្រាប់បំពេញគម្រោងដើមឈើ ១០០០០ដើម របស់ខ្ញុំ។ វានឹងក្លាយជាថ្ងៃ ដ៏សប្បាយរីករាយ និងជួបជុំគ្រួសារយើង។ ពីក្តីស្រឡាញ់ និងចិត្តទុកដាក់របស់ មាស សុខសោភា”។ សាររបស់នាងត្រូវបានអ្នកគាំទ្រ បញ្ចេញមតិគាំទ្រ និងចូលចិត្តរហូតដល់ជាង២០០០០នាក់។ ខាងក្រោមនេះជាសារ និងរូបភាពដែលនាងបានចែករំលែក៖

សាររបស់កញ្ញា មាស សុខ សោភា បង្ហោះលើហ្វេសប៊ុកជាភាសាអង់គ្លេស

រូបភាពដែលកញ្ញា មាស សុខសោភា ចែករំលែកលើហ្វេសបុករបស់នាង

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា