រាជ​ធានីភ្នំពេញ ៖ ​ ករណី​ផ្ទុះ​​អាវុធ​មួយ​​បាន​កើត​ឡើង​​នៅក្នុង​ក្លិប​កម្សាន្ត​​ស្កាយ ​បណ្តាល​ឱ្យ​​​យុវជន​​ម្នាក់​រងរបួស​​​ត្រូវ​បាន​មិត្ត​ភក្តិ​​ដឹកបញ្ជូន​​ ទៅសង្គ្រោះ​​នៅមន្ទីរពេទ្យ​​កាល់ម៉ែត​​​ ដែល​ហេតុការណ៍​នេះ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​​​១រំលង​​អធ្រាត្រ​ឈាន​ចូល​​ ថ្ងៃទី១១ ​​កក្កដា ២០១២​ ក្នុង​ក្លិប​កម្សាន្ត​ស្កាយ ​តាមបណ្តោយ​​ផ្លូវ​លេខ​៣១០ ​សង្កាត់បឹង​កេង​កងទី៣ ​ខណ្ឌចំការមន។

ទោះ​ជា​​យ៉ាងណា​ គេ​នៅ​ពុំទាន់​ដឹងពីមូល​ហេតុ​ពិតប្រាកដ​​​នៅឡើយ​ទេ ​ព្រោះ​​ក្រោយពី​ កើតហេតុ ក្លិបកម្សាន្ត​​ស្កាយ​បានបិទទ្វារ​ជិត​ហើយ​​សមត្ថកិច្ច​​​ ក៏មិន​ហ៊ានចុះអន្តរាគមន៍ដែរ ។ ​កន្លងមក ករណី​ផ្ទុះ​អាវុធ​តែង​តែ​កើតឡើង​​ជា​ ញឹកញាប់​ក្នុងក្លិប​កម្សាន្ត​​​ស្កាយ ដោយ​សារ​​តែ​​ការ​រាំជាន់ជើង​គ្នា​ និងមិន​ចេះអធ្យាស្រ័យ​​យោគ​យល់​គ្នា​នោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]