អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍ថ្មី មួយទៀតហើយ ពាក់ព័ន្ធនឹងការគេងរបស់មនុស្ស ដោយលើកនេះគឺ បានបញ្ជាក់ថា ការគេង រយៈពេលយូរ អាចធ្វើឲ្យ មនុស្សប្រឈម មុខទ្វេដង នឹងគ្រោះថ្នាក់ នៃជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល។

យោងតាមប្រភព របាយការណ៍ របស់ក្រុម អ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Cambridge របស់ប្រទេស អង់គ្លេស បានឲ្យដឹងថា មនុស្សដែល គេងបានតិចពេក និងច្រើនពេក ពោលគឺ គេងលក់តិចជាង ៦ម៉ោង ក្នុងមួយយប់ ឬក៏គេងច្រើន ជាង៨ម៉ោង ក្នុងមួយថ្ងៃ ពួកគេអាច មានឱកាស ប្រឈមមុខ នឹងជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល ដល់ទៅ៤ដង ច្រើនជាង មនុស្សធម្មតា។

Yue Leng អ្នកស្រាវជ្រាវម្នាក់ នៃសាកលវិទ្យាល័យ Cambridge បាននិយាយថា “ក្រោយពីការ ស្រាវជ្រាវ យើងបានរកឃើញថា ការគេងយូរពេក គឺជារោគសញ្ញា ដំបូងមួយ ដែលនាំឲ្យមានបញ្ហាបេះដូង ឬក៏ការកើនឡើងសម្ពាធឈាម ជាដើម។ ដូច្នេះរយៈពេល នៃការគេងយូរ គឺបានតភ្ជាប់ ជាមួយនឹង រោគដាច់សរសៃ ឈាមក្នុងខួរក្បាល ដែលជាជំងឺ ដ៏កាចសាហាវ មួយក្នុងពេល បច្ចុប្បន្ន”។

នេះគឺជា ការរកឃើញថ្មី ក៏ដូចជា ការព្រមានមួយទៀត របស់ក្រុម អ្នកវិទ្យាសាស្ត្រ ទៅដល់អ្នក ដែលចូលចិត្ត គេងយូរៗ ដើម្បីអាច ឲ្យពួកគេយល់ដឹង ក្នុងការជៀសផុត ពីជំងឺកាច សាហាវនានា ជាពិសេស គឺជំងឺដាច់ សរសៃឈាម ក្នុងខួរក្បាល តែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពៈ ការគេងយូរ អាចធ្វើឲ្យ មនុស្សកើត មានជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]