រាជធានីភ្នំពេញ ៖ សិស្ស​សាលា​អន្តរ​ជាតិ​​អង្គរ​បូរី​ម្នាក់​​ត្រូវបាន​ក្រុម​ក្មេង​ស្ទាវ​មាន ​គ្នា​​ប្រហែល​​១០​នាក់​ជិះ​ម៉ូតូ​​៥​គ្រឿង ​​ព្រួត​​គ្នា​វាយ​ទៅ​លើ​ម៉ូតូ​​ម៉ាកឌ្រីម​សេ​១២៥ ​ស៊េរី​២០១១ ពណ៌​ខ្មៅ របស់គេ ខណៈ​​ពេល​ទៅ​រៀន​ រួច​​យក​ម៉ូតូ​​ទៅផ្ញើ​ ។ ​ហេតុ​ការណ៍​​​​នេះ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​៤​នាទី​យប់​ថ្ងៃទី​​១០ កក្កដា ២០១២ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ក្នុង​សង្កាត់​ទឹក​ល្អក់​​៣ ​ខណ្ឌ​ទួល​គោក ។

គួរ​បញ្ជាក់ថា នេះ​ជា​លើកទី២​ហើយ​​ដែល​មាន​ក្រុម​ក្មេង​ស្ទាវ​​នាំ​​គ្នា​​មក​ព្រួត​វាយ​ ម៉ូតូ​របស់​សិស្ស​សាលា​​ តែ​ចៃដន្យ​​លើក​នេះ​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​​ក្របួច​ជាប់ បាន​ម្នាក់​ក្នុង​ចំណោម​​១០​នាក់ គឺ​ឈ្មោះ​មឿន មុន្នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​ជា​សិស្ស​សាលា​ឯក​ជន​មួយ​ ថ្នាក់​​ទី​១១ ​ស្នាក់​នៅ​សង្កាត់​ស្ទឹង​​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ។

យុវសិស្ស​​ដែលត្រូវ​ក្មេង​ស្ទាវ​ព្រួត​វាយ​ម៉ូតូ​​​ នោះ​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​​ឈ្មោះ​ប៉ាត់ ឧត្តម អាយុ​​២៣​ឆ្នាំ ជា​សិស្ស​សាលាអន្តរជាតិ​​អង្គ​របូរី ស្នាក់​នៅ​សង្កាត់​​បឹង​សាឡាង ​ខណ្ឌ ទួលគោក ​។ មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​យក​​ម៉ូតូ​​ទៅផ្ញើ​នៅ​ក្នុង​​បរិវេណ​សាលា​​ ហើយក៏​​ចូល​ទៅរៀន​ តែមិន​ទាន់​បាន​ប៉ុន្មាន​ផង ​ក៏​ត្រូវ​សន្តិ​សុខ​យាម​ម៉ូតូ​​​ទៅ​ប្រាប់​ថា មាន​ក្រុម​ក្មេង​​ស្ទាវ​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង​សុទ្ធ​តែ​ស៊េរី​ទំនើប​​ បាន​ចុះ​មក​ព្រួត​វាយ​ម៉ូតូ​​របស់ខ្លួន បណ្តាល​ឱ្យ​​រង​ការ​ខូច​ខាត​ជា​ដំណំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]