កំពង់ចាមៈ នគរបាល ប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម កាលពីវេលាម៉ោង៣ នឹង៣០នាទី ថ្ងៃម្សិលមិញ បានចាប់បុរសម្នាក់ រួមនឹងវត្ថុតាង មានថ្នាំញៀនមួយចំនួន   នៅចំណុចមុខរោងចក្រ មេនហាតថេន   ស្ថិត ក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយជនសង្ស័យ រូបនោះ   សមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី ។

លោក សោម រស់ ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឲ្យដឹងថា ជនស្ស័យដែលសមត្ថកិច្ច បានឃាត់ខ្លួនមានឈ្មោះ វ៉េង ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក បានឲ្យដឹងទៀតថា មុខសញ្ញាជនសង្ស័យខាងលើ គឺសមត្ថកិច្ចជំនាញរបស់លោក បានស៊ើបអង្កេតយូរ មកហើយ ។ ហើយមុន ពេលចេញ ប្រតិបត្តិការលោកបានរាយការណ៍ សុំយោបល់ពី លោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរ បាលខេត្ត នឹងលោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនការិយា ល័យកណ្តាល យុត្តិធម៌ ព្រមទាំងមានការអនុញ្ញាតពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តទើប លោក បានចាត់កម្លាំងភ្នាក់ងារ ដោយប្រើប្រាស់ប្រាក់២០ដុល្លារ ដើម្បីទិញថ្នាំញៀនពីជនល្មើស។ លុះបន្ទាប់ពីភ្នាក់ងារ នឹងជនសង្ស័យ ត្រូវគ្នា នឹងកំណត់ទីតាំងប្រគល់ថ្នាំញៀន នឹងទទួលប្រាក់នៅចំណុចទីតាំងដូចខាងលើ ទើបសមត្ថកិច្ច បានធ្វើការឃាត់ ខ្លួនបានតែម្តង ខណៈនោះ សមត្ថកិច្ចឆែករកឃើញ មានថ្នាំញៀន ប្រភេទ ក្រាមពណ៌ស ចំនួន៧កញ្ចប់ ក្នុងនោះ មាន១កញ្ចប់ធំ នឹង៦កញ្ចប់តូច ដែល ជនសង្ស័យ បាន ទុកក្នុង កាបូប ដាក់ក្នុងហោប៉ៅខោ។

បច្ចប្បន្ន ជនសង្ស័យ នឹងវត្ថុតាងសមត្ថកិច្ចកំពុងយកមកការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងទៅតាមនិតិវិធី បញ្ជូនទៅ សាលាដំបូងខេត្ត កំពង់ចាមចាត់ការទៅតាមផ្លូវច្បាប់ ៕

www.dap-news.com

www.dap-news.com

ដោយៈ នួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]