ខេត្ត​កំពង់​ឆ្នាំង ៖ ​យុវជន២នាក់​​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ គឺ​ម៉ូតូ​២​គ្រឿង​​បុកគ្នា​​ កាល​​ពី​​វេលា​ម៉ោង​៩​និង​១០នាទី​ព្រឹក​ថ្ងៃទី​៩ កក្កដា ​នៅ​ចំណុច​ផ្លូវ​​បែក​ជា​បួន ​មុខ​​អាហារ​ដ្នាន​បូរី ស្ថិត​​ក្នុង​ភូមិ​ធម្ម​​យុត្ត សង្កាត់​​​ប្អេរ ក្រុង​កំពង់​ឆ្នាំង ​​ ។​

​សាក្សី​​បាន​និយាយថា ​​មុន​ពេល​កើត​ហេតុ​ គេ​ឃើ៊ញ​ម៉ូតូម៉ាកគុប​​ ពណ៌​​ស្លែ គ្មា​ន​ស្លាក​លេខ ​​មួយគ្រឿង​​​បើក​​​បរ​ដោយ​​ឈ្មោះ ​សុភ័ក្រ ​មុនី​រ័ត្ន ​អាយុ​១៧​ឆ្នាំ ​មានទីលំនៅ​​ភូមិ​ប្អេរ សង្កាត់​ប្អេរ ​ពីលិច​ទៅ​កើត ​ក្នុង​ល្បឿន​​លឿន លុះ​មក​ដល់​​ចំណុចកើតហេតុ​ត្រង់​​ផ្លូ​វ​បែក​ជាបួន ​មាន​ម៉ូតូ​​មួយ​គ្រឿង​ទៀត​​ម៉ា​ក​វីវ៉ា ​ពណ៌ខ្មៅ ​បើក​ដោយ​ឈ្មោះ ​ប៉ុន ​សុភាព ​អាយុ​១៨​ឆ្នាំ ​ក្នុង​ដំណើរ​ពី​​​ជើង​ទៅ​ត្បូងបញ្រ្ចាស​​ទិស​គ្នា ពេលនោះ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​​បាន​បុកគ្នា ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ឈ្មោះ សុភ័ក្រ មុនីរ័ត្ន ​រង​របួស​ធ្ងន់ ​​ចំណែក​ឈ្មោះ ​ប៉ុន សុភាព ​រង​របួស​ស្រាល ។

​ក្រោយ​ពេល​កើតហេតុ ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​​​​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​ ចំណែក​ម៉ូតូទាំងពីរគ្រឿង​​ ត្រូវ​​​ប៉ូលិស​យក​​​ទៅ​រក្សា​ទុក​​នៅអធិការដ្ឋាន​​​នគរបាល​ក្រុង​កំពង់​ ឆ្នាំង ​​ដើម្បីដោះ​ស្រាយ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]