ថៃ៖ ថ្មីៗនេះ ដោយសារតែ ទង្វើមិនសមរម្យរបស់ភ្ញៀវ ទេសចរចិនមួយក្រុម បានធ្វើឲ្យជនជាតិចិនទាំងអស់ ត្រូវបានហាមមិនឲ្យចូលទីអារាម ដែលមានឈ្មោះថា Wat Rong Khun ឬក៏ឈ្មោះម៉្យាងទៀតគេហៅថា ប្រាសាទ.ស ដែលស្ថិតនៅក្នុងខេត្ត Chiang Rai ប្រទេសថៃ។


វត្ត Rong Khun ឬក៏ឈ្មោះម៉្យាងទៀតហៅថា ប្រាសាទ.ស 

កាលពីថ្ងៃទី២ ខែកុម្ភះកន្លងទៅ មានភ្ញៀវទេសចរមួយ ក្រុមត្រូវគេរាយការណ៍ថា បានធ្វើឲ្យកង្វក់ និង រញ៉េរញ៉ៃនៅជុំវិញបរិវេណ និងក្នុងបន្ទប់ទឹក ដែលលោក Chalermchai Kositpipat ជាអ្នកសាងសង់ និងជាម្ចាស់ប្រាសាទបាន ប្រទះឃើញទិដ្ឋភាពបែបនោះ ធ្វើឲ្យគាត់ ខឹងយ៉ាងខ្លាំង និងសំរេច លែងឲ្យមានអ្នកទេសចរ ជនជាតិចិន ចូលមកទស្សនាប្រាសាទ តទៅទៀត។

“នៅពេលដែលខ្ញុំបើកទ្វារបង្គន់ ខ្ញុំបានឃើញទីនោះកង្វក់សព្វគ្រប់បែបយ៉ាង សូម្បីតែជញ្ជាំងក៏ត្រូវប្រឡាក់ បង្គន់ប្រើហើយមិនចុចទឹកបង្ហូរ ហើយថែមទាំងបោះ ស្នូលក្រដាសអនាម័យដែល ប្រើអស់ ចូលទៅក្នុងបង្គន់ទៀត។ ខ្ញុំពិតជានឹកស្មានមិនដល់ទាល់តែសោះ ខ្ញុំមិនដែលប្រទះរឿងបែបនេះទេ ពីមុនមក” លោក Chalermchai បានប្រាប់ដូច្នេះ។ តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានស្ងប់ចិត្ត លោកក៏បានសំរេចចិត្ត បើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ជនជាតិចិ នឲ្យចូលទស្សនាប្រាសាទ សារជាថ្មីឡើងវិញ។


លោក Chalermchai ដែលជាអ្នកសាងសង់ និងជាម្ចាស់ ប្រាសាទ.ស

គេសង្កេតឃើញថា មានភ្ញៀវទេសចរចិន កាន់តែច្រើនទៅៗ នាំគ្នាដើរកំសាន្តនៅបរទេស ហើយក្នុងនោះ ក៏មានសេចក្តីរាយការណ៍ជាច្រើន ផងដែរពាក់ព័ន្ធទៅនឹង ទង្វើមិនល្អរបស់ភ្ញៀវទេសចរ មួយចំនួន។ ជានិច្ចកាល តែងតែមានការរិះគន់ ភ្ញៀវជនជាតិចិន ដែលចូលចិត្តខាកស្តោះទឹកមាត់ និយាយលឺៗ នៅតាមទីសាធារណៈ  និងគូរវាស ឬ ឆ្លាក់នៅលើវត្ថុបុរាណជាដើម។ យ៉ាងណាមិញ ទាក់ទងនឹងបញ្ហាខាងលើ លោកឧបនាយករដ្ឋមន្ត្រីចិន Wang Yang បានអំពាវនាវ ឲ្យអ្នកទេសចរចិនទាំងអស់ រក្សានូវរបៀបរៀបរយ កុំបណ្តោលឲ្យឥរិយាបថរបស់ពួកគេ ធ្វើឲ្យខូចដល់មុខមាត់ប្រទេសជាតិ និងប្រជាជនចិន។

- ខាងក្រោមគឺជាសេចក្តីណែនាំមួយចំនួនដែលភ្ញៀវទេសចរ គួរចៀសវាង ពេលធ្វើដំណើរកំសាន្ត នៅបរទេស៖ 

១. កុំនិយាយលឺ និងខាកស្តោះនៅទីសាធារណៈ

២. កុំសរសេរ ឆ្លាក់ ឬក៏ធ្វើឲ្យខូតខាត អាគារ ឬវត្ថុបុរាណ

៣. សូមឈរតំរង់ជួរពេលទិញសំបុត្រ ឬក៏នៅស្ថានីយរថយន្តក្រុង

៤. កុំរត់លេង ឬថតរូបនៅទីអារាមសាសនា លើកលែងតែមានការអនុញ្ញាតិ

៥. កុំតថ្លៃ នៅហាងលក់វត្ថុអនុស្សាវរីយ

៦. កុំនិយាយពីទ្រព្យសម្បត្តិ ឬវត្ថុមានតំលៃរបស់ប្រទេសគេ

៧. កុំដើរជាន់លើទីធ្លាណា ដែលគេមានដាំស្មៅ

៨. សូមដោះស្បែកជើង និងអង្គុយផ្ទាល់នឹងក្តារ ឬការ៉ូ (ចង់និយាយពីការចូលទីកន្លែងសក្តារៈ)

៩. កុំចូលភោជនីយដ្ឋានប្រើបង្គន់របស់គេ ដោយមិនមានសុំការអនុញ្ញាតិ

១០. កុំទិញផលិតផលសត្វព្រៃដែលគេហាមឃាត់៕


ភ្ញៀវទេសចរបរទេសដែលទស្សនាប្រាសាទ.ស នៅប្រទេសថៃ


ភ្ញៀវទេសចរជនជាតិចិនត្រូវបានហាម មិនឲ្យចូលប្រាសាទ.ស ដោយសារតែពួកគេគ្មានរបៀបរៀបរយ


យ៉ាងណាក៏ដោយ ក្រោយមកបំរាមមិនឲ្យជនជាតិចិនចូលប្រាសាទ.សនេះ ត្រូវបានលុបចោលទៅវិញ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]