ហេតុការណ៍ដ៏មិនគួរអោយលើកលែងមួយត្រូវបានកើតឡើង បន្ទាប់ពីមាននារីក្មេងម្នាក់បានវាយដំច្រំធាក់ទៅលើ លោកយាយចំនាស់ ដែលបានធ្វើអោយគាត់ងើបលែងរួច គ្រាន់តែដោយសារ លោកយាយម្នាក់នោះដេញឆ្កែនាងចេញ ខណៈពេលដែលឆ្កែនាងខាំចៅរបស់គាត់សោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូមួយដែលត្រូវបានថតជាប់ដោយកាមេរ៉ាសន្តិសុខតាម ផ្សារទំនើបត្រូវបានចែកចាយពាសពេញអិនធើណិត ដោយនៅក្នុងវីដេអូនោះ ដំបូងយើងបានឃើញឆ្កែមួយក្បាលដេញខាំ កូនក្មេងម្នាក់ ក្រោយមកមានលោកយាយម្នាក់ដែលត្រូវបានគេបញ្ជាក់ថា មានអាយុ ប្រហែល ៦០ ឆ្នាំដែលត្រូវជាយាយរបស់ក្មេងប្រុសរងគ្រោះនោះ បានទៅដេញឆ្កែចេញកុំអោយខាំចៅរបស់គាត់ ក៏ប៉ុន្តែមាននារីម្នាក់ដែលត្រូវជាម្ចាស់ឆ្កែនោះ បានមករករឿងគាត់ហើយវាយគាត់យ៉ាងដំនំទៀតផង។​ គួរបញ្ជាក់ផងដែរថា សម្តីមួយម៉ាត់ចុងក្រោយរបស់នាង បាននិយាយថា "ជីវិតគ្រួសាររបស់ពួកឯង គ្មានតំលៃស្មើរនឹងឆ្កែរបស់យើងផង យើងចិញ្ចឹមឆ្កែរបស់យើងថ្នមជាង ចៅប្រុសរបស់ឯងទៅទៀត"។

ប្រិយមិត្តយល់យ៉ាងណាដែរចំពោះសម្តីរបស់នាង​?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]