ខេត្តបន្ទាយមានជ័យ៖ ជនទំនើងជាយដែនមួយក្រុម ជិះម៉ូតូបុកប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យខូចខាត ហើយនាំគ្នាវាយជនរងគ្រោះ ឲ្យរបួសទៀត ខណៈជនរង គ្រោះទារឲ្យសងថ្លៃជួសជុល កាលពីវេលាម៉ោង៣និង៤០នាទី ល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១២ នៅចំណុចផ្លូវដើមពុទ្ទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្ត បន្ទាយមានជ័យ។

លោក ហម ម៉ុត មេបញ្ជាការរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ថា ជនសង្ស័យ ដែលកម្លាំងរបស់លោក ឃាត់ខ្លួនរួមមាន ១/ឈ្មោះ មុយ វិសាល ភេទប្រុស អាយុ២៨ឆ្នាំ និង២/ឈ្មោះ អ៊ិន វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ ពួកគេទាំង០២នាក់ រស់នៅភូមប៉ាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត មានមុខរបរពុំពិតប្រាកដ ដោយឡែកបក្ខពួករបស់គេ ២នាក់ផ្សេងទៀត កំពុងរត់គេខ្លួន។

លោក ហម ម៉ុត បានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ មានគ្នា ៤នាក់ បានជិះម៉ូតូបុកជនរងគ្រោះម្នាក់ឈ្មោះ ទូច ស៊ីម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកុនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានមុខរបរធ្វើស្រែ ខណះជន រងគ្រោះជិះម៉ូតូទៅដើរលេង នៅបរិវេណកាស៊ីណូផ្កាយ០៥ កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី០៨ ខែកក្កដា កន្លងទៅ ពេលឃើញម៉តូរបស់ខ្លួនបែកអាវ ជនរងគ្រោះបានទារ ឲ្យជនសង្ស័យទាំង០៤នាក់សងថ្ងៃជួសជុល ភ្លាមនោះដោយការ ចរចាមិនត្រូថ្លៃគ្នា ក៏មានការតឹងសរសៃកដាក់គ្នា ក្រុមជនសង្ស័យបានព្រួតគ្នា វាយជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះរបួស និងបែកមាត់ជាទម្ងន់ រួចពួកជនសង្ស័យ បាននាំគ្នារត់គេចខ្លួនអស់។

លោក ហម ម៉ុត បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេ បញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំងក្រោមឱវាទ ចុះបើកការស្រាវជ្រាវ លុះវេលាម៉ោង៣និង៤០នាទី ល្ងាចថ្ងៃទី០៩ ខែកក្កដា ទើបឈាន ដល់ការចាប់ខ្លួនជនសង្ស័យបាន ២នាក់ យកមកសួរនាំតែម្តង។

ក្រោយសួរនាំ រកឃើញថា ពួកគេបានប្រព្រឹត្តដូច្នោះមែន នៅថ្ងៃទី១០ ខែកក្កដា នេះ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមាន ជ័យចាត់ការបន្តតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]