អង់គ្លេស ៖ នេះពិតជារឿងមួយ ដ៏នឹកស្មានមិនដល់ឡើយ ដែល នារីវ័យក្មេងម្នាក់ បានស្លាប់ ភ្លាមៗ ដោយសារតែប្រតិកម្ម ជាមួយនឹង សណ្តែកដី ហើយនាង ទៅធ្វើលំហាត់ប្រាណបន្ថែមទៀត ។

នារីវ័យក្មេងរូបនេះ មានឈ្មោះថា Maisie Durant បានស្លាប់ បាត់បង់ជីវិត នៅអាយុ ២១ ឆ្នាំ និងនាង ត្រូវបានគេជឿជាក់ថា ស្លាប់ ដោយសារតែ ជំងឺដ៏កម្រម្យ៉ាង ដែលគេហៅថា Exercise-induced anaphylaxis (EIA) ដែលមានន័យថា ជំងឺប្រតិកម្ម កាន់តែខ្លាំង ក្លាឡើង ក្រោយពី ហាត់ប្រាណរួច។ ក្នុងនោះដែរ មុនពេល នាងស្លាប់ គឺនាងបានទៅ ហាត់ប្រាណ អស់មួយស្របក់ បន្ទាប់មក ក៏ត្រលប់ មកផ្ទះវិញ ដោយយក នំធ្វើពីសណ្តែក យកមកទុកញ៉ាំ នៅផ្ទះផងដែរ ខណៈដែល នាងពុំដឹងថា នំនោះ មានផ្ទុកសណ្ដែកដី។ លុះដល់ពេល នាងញ៉ាំរួចហើយ ក៏បានសន្លប់បាត់ស្មារតី រហូតដល់ ឳពុករបស់នាង បញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល នាងបានស្លាប់ បាត់បង់ជីវិត នៅចំពោះមុខឪពុក បាត់ទៅហើយ។

អ្នកជំនាញបានឲ្យដឹងថា នាង Durant មានប្រតិកម្មជាមួយ នឹងសណ្តែក តាំងពីតូច ដែលនាងតែង តែលេបថ្នាំ ការពារ ប្រតិកម្មជាប្រចាំ ប៉ុន្តែ លើកនេះ ទោះបីជា នាងបានលេបថ្នាំ ការពារប្រតិកម្ម សណ្តែកក៏ដោយ ក៏មិនអាច ជួយនាងបានដែរ ព្រោះនាងទើប តែហាត់ប្រាណរួច ដែលធ្វើឲ្យឈាម រត់ពេញរាងកាយ កាន់តែលឿន ជាហេតុធ្វើឲ្យនាង ស្លាប់ភ្លាមៗតែម្តង។

យ៉ាងណាមិញ ឪពុករបស់នាង លោក Jonathan បាននិយាយទាំង ក្រៀមក្រំថា បើនាងបាន ទទួល ការចាក់ថ្នាំ ការពារប្រតិកម្ម EpiPen និង ដឹងពីគ្រោះថ្នាក់ នៃការហាត់ប្រាណ នាងក៏មិន ស្លាប់ដែរ។ ប៉ុន្តែ ពេលនេះ អ្វីៗហួស អស់ទៅហើយ នៅពេល ដែលលោក ឃើញកូនស្រី របស់ខ្លួន បានស្លាប់ បាត់បង់ជីវីត នៅនឹង មុនស្រស់ៗ យ៉ាងនេះ។ ទោះជាយ៉ាង ណាក្រោយពី នាង Durant  ស្លាប់ទៅ ក្រុមគ្រួសារ របស់នាង បានបង្កើតគេហទំព័រ  JustGiving ដើម្បីឲ្យគ្រប់គ្នា មានការ យល់ដឹង ពីជំងឺប្រតិកម្ម អាហារនិង ការហាត់ប្រាណ ដែលមកដល់ ពេលនេះ គឺទទួលថវិការ ជាង ៧ ម៉ឺនដុល្លារហើយ ។ អ្វីដែលជា សេចក្តីសប្បុរស របស់នាង Durant ទៀតនោះ គឺកាលពីអាយុ ១៦ ឆ្នាំ នាងបានបរិច្ចាគសរីរាង្គ ឲ្យអ្នកជំងឺម្នាក់ ម្តងរួចមកហើយ ដូច្នេះ បន្ទាប់ពី នាងស្លាប់ទៅ សរីរាង្គរបស់នាង នឹងត្រូវបរិច្ចាគ ឲ្យមនុស្ស ដែលកំពុង ត្រូវការចំនួន ៣ នាក់ទៀតផងដែរ។

រីឯអ្នកនាំពាក្យ ខាងផ្នែកសមាគមប្រឆាំងនឹងជំងឺប្រតិកម្ម និយាយថា ៖«ប្រសិនបើអ្នកណាម្នាក់ មានការ ប្រតិកម្មនោះ យើងសូមឲ្យលោកអ្នក គេងឲ្យស្រួលសិន ហើយ កុំដើរចុះឡើង ឫ ក៏ធ្វើចលនា អ្វីផ្សេង ព្រោះថា វានឹងអាចធ្វើឲ្យ ឈាមហូរពេញរាងកាយ ដែល ការស្លាប់ របស់កញ្ញា Durant ជាឧទាហរណ៍ ស្រាប់»៕

ខាងក្រោមគឺជារូបរបស់នាង Maisie Durant  ពេលនៅមានជីវិត៖ 




ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]