គ្រាប់ស្វាយចន្ទី ជាគ្រាប់ធញ្ញជាតិមួយ ដែលមានគ្រប់ទីកន្លែង នៅលើពិភពលោក ដែលមនុស្សភាគច្រើន និយមទទួលទានវា ដោយឆៅ រឺក៏លាយជាមួយនឹងអំបិល រួចយកទៅដុតជាដើម។ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះ វាមិនត្រឹមតែផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ ប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍ចំពោះសុខភាពទៀត។

១) ការពាររោគមហារីក៖ គ្រាប់ស្វាយចន្ទី ផ្ទុកសារធាតុ Proanthocyanidins ដែលអាចប្រឆាំង នឹងកោសិកាដុំសាច់ ហើយថែមទាំងទប់ស្កាត់ ពួកវា កុំឲ្យរាតត្បាត ក្នុងរាងកាយបាន។ មិនតែប៉ុណ្ណោះ គ្រាប់ស្វាយចន្ទី សម្បូរជាតិទង់ដែង ជួយការពាររោគមហារីកផ្សេងៗ ហើយជាពិសេសគឺ អាចការពារមហារីក ពោះវៀនធំបានផងដែរ។

២) ជួយឲ្យឆ្អឹងរឹងមាំ៖ តើអ្នកដឹងទេថា គ្រាប់ស្វាយចន្ទី អាចជួយការពារឆ្អឹងរបស់អ្នក? ដោយសារតែគ្រាប់ស្វាយចន្ទី  សម្បូរទៅដោយ ជាតិ ម៉ាញ៉េស្យូម គឺពិតជាអាចជួយឲ្យឆ្អឹងរបស់អ្នក រឹងមាំបានល្អ។

៣) ជួយដល់សុខភាពបេះដូង៖ គ្រាប់ស្វាយចន្ទី ផ្ទុកជាតិខ្លាញ់ ក្នុងកម្រិតទាប ប៉ុន្តែសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម គឺមានច្រើន ដែលវាអាច ជួយការពារសុខភាពបេះដូង ឲ្យមានដំណើរការល្អ ។ មិនតែប៉ុណ្ណោះ វាជួយការពារ ប្រភេទជម្ងឺបេះដូងជាច្រើន បានផងដែរ។

៤) ជួយដល់សុខភាពសរសៃប្រសាទ៖ សារធាតុម៉ាញ៉េស្យូម ក្នុងគ្រាប់ស្វាយចន្ទី អាចជួយកាត់បន្ថយ បញ្ហាឈឺក្បាលមួយចំហៀង តឹងសាច់ដុំ សម្ពាធឈាមឡើងខ្ពស់ និងជម្ងឺគាំងបេះដូងបានជាដើម។

៥) ស្រកទម្ងន់៖ ចំពោះមនុស្សធាត់ភាគច្រើន ពួកគេតែងតែព្យាយាមកាត់បន្ថយ របបអាហារប្រចាំថ្ងៃ ដើម្បីឲ្យទម្ងន់ស្រក។ ចំពោះគ្រាប់ស្វាយ ចន្ទីវិញ វាក៏អាចជួយ អ្នកដែលចង់ស្រកទម្ងន់ ឲ្យទទួលបានជោគជ័យ បានយ៉ាងងាយស្រួលផងដែរ  ព្រោះវាមានជាតិសរសៃខ្ពស់ និងផ្តល់ ថាមពលដល់អ្នកថែមទៀតផង។

៦) ការពារដុំគ្រួសក្នុងថង់ប្រម៉ាត់៖ ចំពោះមនុស្សដែលចូលចិត្ត ទទួលទានគ្រាប់ស្វាយចន្ទីជាប្រចាំ  វាអាចជួយការពារដុំគ្រួសក្នុងថង់ប្រមាត់បាន។ ជាពិសេស វាជាដំនឹងដ៏ល្អមួយ សម្រាប់មនុស្សស្រី ព្រោះពួកគេងាយប្រឈមមុខ នឹងបញ្ហានេះ ជាងមនុស្សប្រុស ដោយសារការបន្ថែមនូវអរម៉ូន (Estrogen) នៅក្នុងរាងកាយរបស់ពួកគេ ដែលបណ្តាលមកពី ការមានផ្ទៃពោះ ថ្នាំពន្យារកំណើត  និងការផ្លាស់ប្តូរអនម៉ូនជាដើម។

ទាំងនេះជា អត្ថប្រយោជន៍របស់គ្រាប់ស្វាយចន្ទី ចំពោះសុខភាពរបស់អ្នក៕   



ប្រភព Magforwomen

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]